(ភ្នំពេញ)៖ SCG HOME at DESIGN VILLAGE ជាមជ្ឈមណ្ឌលប្រមូលផ្ដុំ នូវសម្ភារតុបតែងគេហដ្ឋាន និងសម្ភារសំណង់ដ៏សំបូរបែប សម្រាប់ការរស់នៅបែបស៊ីវិល័យ ដែលនាំមុខគេ មកពីប្រទេសថៃ ឥឡូវនេះ មានវត្តមានដំបូង ក្នុងប្រទេសកម្ពុជាហើយ ដែលមានទីតាំងនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីបំពេញនូវតម្រូវការអតិថិជន ដែលនិយមការរស់នៅបែបច្នៃប្រឌិត ស៊ីវិល័យ ដើម្បីធ្វើឲ្យការរស់នៅកាន់តែប្រសើរឡើង។
សម្ភារសំណង់ សម្ភារតុបតែងគេហដ្ឋាន និងសេវាកម្មជាច្រើនទៀត នឹងចូលមកបំពេញតម្រូវការ ការរស់នៅតាមបែបផែនផ្សេងៗគ្នា និងសម្រាប់មនុស្សគ្រប់វ័យ គឺមាននៅ SCG HOME at DESIGN VILLAGE។ នៅខាងក្នុង SCG HOME at DESIGN VILLAGE មាន សាលការ៉ូជញ្ជាំងនិងកម្រាល រួមមានការ៉ូខ្នាតធំ មជ្ឈមណ្ឌលផ្នែកអំពូលភ្លើង សម្ភារផ្នែកផ្ទះបាយមានដូចជាតុបាយ សម្ភារប្រើប្រាស់សម្រាប់ធ្វើម្ហូបអាហារ សម្ភារបន្ទប់ទឹក ថ្នាំលាបពណ៍ សម្ភារDIY និងសម្ភារសំណង់ជាច្រើនផ្សេងៗទៀត។
អតិថិជន អាចរៀបចំរចនាម៉ូតដោយខ្លួនឯង ទៅតាមក្តីស្រមៃ ឬក៏អាចទទួលយកការប្រឹក្សាយោបល់ ពីអ្នកជំនាញរបស់ SCG HOME ដើម្បីជ្រើសរើសសម្ភារ ឲ្យសាកសមជាមួយបែបផែន ក្នុងការរស់នៅប្រចាំថ្ងៃ។ ដោយមានការរៀបចំតាំងបង្ហាញ ជាឈុតគំរូសម្រាប់ការរៀបការរ៉ូ និងអំពូលភ្លើង អតិជនអាចនឹង មានគំនិតថ្មីៗ ក្នុងរៀបចំផ្ទះរបស់ខ្លួន ឲ្យកាន់តែស្អាត និងមានសោភ័ណភាពបែបទាន់សម័យ។ ចំពោះជញ្ជាំង កម្រាល និងដំបូល មានជាច្រើនប្រភេទផលិតពីសេរ៉ាមិច និងប្រភេទបេតុងជាដើមដែលអតិថិជនមានជម្រើសច្រើនក្នុងការជ្រើសរើស។
ចំណែកឯមជ្ឈមណ្ឌលផ្នែកអំពូលភ្លើង នឹងផ្តល់ជូនអតិជននូវផលិតផល ដែលមានគុណភាពខ្ពស់ ក្នុងតម្លៃសមរម្យ ប្រកបដោយបទពិសោធន៍ អស់រយៈពេលជាច្រើនឆ្នាំ ក្នុងការផ្គត់ផ្គង់សម្ភារអំពូលភ្លើងដល់អតិថិជន។ នៅក្នុងវិស័យឧស្សាហកម្មអំពូលភ្លើង SCG HOME បានបង្កើននូវការអភិវឌ្ឍ និងរចនាអំពូលភ្លើងដែលកំពុងពេញនិយម ក្នុងទីផ្សារបច្ចុប្បន្ន។
លើសពីនេះទៅទៀត នៅផ្នែកផ្គត់ផ្គង់សម្ភារផ្ទះបាយ ក៏មានការតាំងបង្ហាញជាឈុតគំរូជាច្រើនប្រភេទផងដែរ ដែលមានពណ៌និងប្រភេទខុសៗគ្នា ធ្វើឲ្យអតិថិជនមានភាពងាយស្រួល ក្នុងការសម្រេចចិត្ត និងជ្រើសរើស ឲ្យសាកសមទៅនឹងផ្ទះបាយរបស់អតិថិជន។
SCG HOME មានសេចក្តីសោមនស្សរីករាយបំផុត ដែលបានបំពេញនូវតម្រូវការរបស់អតិថិជន អ្នកតុបតែងគេហដ្ឋាន និងក្រុមហ៊ុនសំណង់ ក្នុងការបញ្ជាទិញសម្ភារតុបតែងគេហដ្ឋាន និងសម្ភារសំណង់ ឲ្យមានលក្ខណៈងាយស្រួល ចំនេញពេលវេលា ជាពិសេសបុគ្គលិកប្រឹក្សាយោបល់ របស់យើងចាំជួយលោកអ្នកគ្រប់ពេលវេលា និងជួយតំឡើងសម្ភារ ដល់ផ្ទះរបស់អតិថិជនផ្ទាល់តែម្តង។
សូមអញ្ជើញមកទស្សនា SCG HOME at DESIGN VILLAGE តាមអាសយដ្ឋានខាងលើ ឬចូលទៅកាន់ទីតាំងរបស់ SCG HOME at DESIGN VILLAGE តាមរយៈ https://goo.gl/maps/aTp19GyrDvaP8DzD7៕
SCG HOME at DESIGN VILLAGE មានលក់ អនឡាញនៅលើទំព័រហ្វេសប៊ុក តេលេក្រាម និងវេបសាយផងដែរ លោកអ្នកអាចចូលមើល និងអាចបញ្ជាទិញសម្ភារ ក្នុងផ្ទះខាងក្រោមនេះ។ Facebook Page: https://www.facebook.com/scghomekh, Telegram: https://t.me/scghomecambodia, Website: https://scghome.com.kh/