(ញូវយ៉ក)៖ ការប្រកួតព្រឹត្តិការណ៍វាយកូនបាល់ (Tennis) US Open 2021 កីឡាករ Danill Medvedev ត្រូវបានកីឡាករ Felix Auger Aliassime នៅវគ្គ ៤នាក់ ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះ Carlos Alcaraz និង Botic Van Zandschulp នៅវគ្គ ៨នាក់រួមមក។ នេះបើតាមប្រភពពី BBC នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងវគ្គ ៨នាក់ US Open 2021 ឈរលេខ២ ពិភពលោកសញ្ជាតិរុស្ស៊ី Danill Medvedev បានទម្លាក់កីឡាករ Botic Van Zandschulp ក្នុងលំដាប់ពិន្ទុ ៣សិតទល់នឹង ១សិត ៦-៣, ៦-០, ៤-៦ និង ៧-៥ កីឡាករលេខ១៥ ពិភពលោក Felix Auger Aliassime រកបានលំដាប់ពិន្ទុត្រឹម ២សិត បន្ទាប់ពីកីឡាករ Carlos Alcaraz បានបោះបង់ការប្រកួត ដោយសារបញ្ហារបួស (Abductor injury)។
គួររំលឹកផង កាលពីរដូវកាល US Open 2020 កីឡាករ Danill Medvedev បានធ្លាក់ត្រឹមវគ្គ ៤នាក់ចុងក្រោយនេះក្រោមថ្វីដៃ Dominic Thiem ខណៈ Felix Auger Aliassime ធ្លាប់បានទៅវគ្គជម្រុះតាមពូលជុំទី៣ គ្រាដែលរដូវកាល US Open 2021 នឹងបញ្ចប់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះ៕