(សេអ៊ូល)៖ ជម្រុះពានបាល់ទាត់ពិពភលោក FIFA World Cup 2022 ក្រុមខ្លាំងប្រចាំតំបន់អាស៊ីរួមមាន អូស្ត្រាលី, ជប៉ុន និង កូរ៉េខាងត្បូង សុទ្ធតែបានយកឈ្នះគូប្រជែងក្នុងលទ្ធផល ១-០ ដូចៗគ្នា ដែលជាការប្រកួតជម្រុះប្រចាំពូលនីមួយៗនៅជំនួបប្រកួតទី២ ជុំទី៣។ នេះបើតាមការចេញផ្សាដោយ AP News ចេញផ្សាយនាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។
ស្ថិតក្នុងពូល B ក្រុមអូស្ត្រាលី បានយកឈ្នះក្រុមម្ចាស់ផ្ទះវៀតណាម ស្ថិតក្នុងពូល B ដែលពេលនេះក្រុមអូស្ត្រាលី មាន ៦ពិន្ទុស្មើជាមួយក្រុមអារ៉ាប៊ីសាអូឌីត ខណៈក្រុមជប៉ុន ទើបរកបាន ៣ពិន្ទុស្មើជាមួយក្រុមអូម៉ង់ បន្ទាប់ពីជប៉ុនឈ្នះក្រុមចិន តែក្នុងនោះក្រុមវៀតណាមគ្មានពិន្ទុរាប់ ក្នុងពូលដែលមាន ៦ក្រុមត្រូវប្រជែងឡើងវគ្គបន្ត។
ក្នុងនោះស្ថិតពូល A ក្រុមខ្លាំងកូរ៉េខាងត្បូង ក៏រកបានលទ្ធផល ១-០ ទៅលើក្រុមភ្ញៀវលីបង់ (Lebanon) នៅកីឡដ្ឋាន Suwon World Cup ដែលជំនួបជ័យជម្នះធ្វើឲ្យក្រុមកូរ៉េខាងត្បូង រកបាន ៤ពិន្ទុ ដែលក្រុមអីរ៉ង់ រកបាន ៦ពិន្ទុនៅពេលដែលក្រុមអារ៉ាប់រួម មានតែ ២ពិន្ទុ ហើយក្រុមស៊ីរី, លីបង់ អ៉ីរ៉ាក់ មានត្រឹមតែ ១ពិន្ទុប៉ុណ្ណោះនៃការប្រជែងឡើងវគ្គបន្តនៅព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ដែលមានកាតាត្រៀមធ្វើម្ចាស់ផ្ទះ៕