(ភ្នំពេញ)៖ ដើម្បីបង្កើន ភាពងាយស្រួល និងបន្ធូរបន្ថយការចំណាយលើការផ្ទេរប្រាក់ពីក្រៅប្រទេស សម្រាប់អាជីវកម្មនិងបុគ្គលនានា ក្នុងរដូវកាលកូវីដ-១៩នេះ ធនាគារ កាណាឌីយ៉ា ក.អ មានប្រូម៉ូសិនពិសេសសម្រាប់ទទួលប្រាក់ពីក្រៅប្រទេស តាមរយៈប្រព័ន្ធ SWIFT ដោយមិនយកកម្រៃសេវា (០$) សម្រាប់អតិថិជនថ្មី និងត្រឹមតែ ០.០៥% (ឬអប្បបរិមា $៥) សម្រាប់អតិថិជនបច្ចុប្បន្ន របស់ធនាគារ កាណាឌីយ៉ា។
កម្មវិធីនេះចាប់ពីថ្ងែនេះ រហូតដល់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១។ សម្រាប់អតិថិជនថ្មី ដើម្បីទទួលបានសេវាដោយឥតគិតថ្លៃទៅលើការទទួលប្រាក់ពីក្រៅប្រទេស លោកអ្នកគ្រាន់តែបើកគណនី ជាមួយនឹង ធនាគារ កាណាឌីយ៉ា តែប៉ុណ្ណោះ។
ក្នុងកំឡុងពេលប្រូម៉ូសិននេះ ចំនួនប្រតិបត្តិការ និងចំនួនទឹកប្រាក់ទទួលប្រាក់ពីក្រៅប្រទេស គឺគ្មានការកំណត់នោះឡើយ៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័រ៖
១៖ សម្រាប់អតិថិជនថ្មី: https://www.canadiabank.com.kh/promotions/internation-transfer-02
២៖ សម្រាប់អតិថិជនចាស់: https://www.canadiabank.com.kh/promotions/internation-transfer-01