(ភ្នំពេញ)៖ ផ្សារទំនើប mini Big C (មីនីប៊ីកស៊ី) ជាផ្សារទំនើបខ្នាតតូចដែលឈានមុខគេមួយ នៅក្នុងប្រទេសថៃ ពេលនេះ មានវត្តមាននៅរាជធានីភ្នំពេញហើយ។
ពិធីបើកសម្ពោធជាផ្លូវការ ក្រោមការចូលរួម ជាកិត្តិយសពីលោក Panyarak Poolthup អគ្គរាជទូតថៃប្រចាំកម្ពុជា, លោក ឈួន តារា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម, លោក Suwin Somsri នាយកគ្រប់គ្រងទូទៅ ផ្សារទំនើបមីនីប៊ីកស៊ី និងអ្នកអាជីវកម្មជាច្រើនទៀត នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១។
ផ្សារទំនើបមីនីប៊ីកស៊ី មានទីតាំងស្ថិតនៅ អាគារលេខ១៤០ វិថី២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅចន្លោះពីស្តុបអាងទឹក និងស្តុបផ្សារដេប៉ូ។
នៅក្នុងផ្សារទំនើបទាំងមូល មានដាក់លក់នូវទំនិញប្រើប្រាស់រាប់ពាន់ប្រភេទ រួមទាំងផលិតផលក្នុងស្រុក និងផលិតផលនាំចូលពីបណ្ដាប្រទេសជាច្រើន ដែលមានគុណភាពខ្ពស់ និងសមស្របទៅតាមតម្រូវការអតិថិជន។
ជាពិសេស ផ្សារទំនើបមីនីប៊ីកស៊ី បាននាំមកជូនអតិថិជននូវផលិតផលម៉ាកផ្ទាល់ របស់ប៊ីកស៊ីដែលមានគុណភាពខ្ពស់ និងតម្លៃយ៉ាងសមរម្យបំផុតដូចជាម៉ាក besico, Maxa, Kala, Bitee, Big C និងម៉ាកជាច្រើនទៀត។
អតិថិជនអាចរកជាវបាន នូវផលិតផលស្រស់ ផលិតផលស្ងួត សម្ភារប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិកជាច្រើនទៀត បានយ៉ាងងាយស្រួល ថែមទាំងធ្វើការ សន្សំពិន្ទុ រាល់ពេលលោកអ្នកជាវទំនិញទៀត។ សម្រាប់ការចុះឈ្មោះជាសមាជិក លោកអ្នកអាចទាក់ទងក្រុមការងារ នៅក្នុងទីតាំងផ្សារទំនើបមីនីប៊ីកស៊ីផ្ទាល់។
គួរបញ្ជាក់ផងដែរថា ការចុះឈ្មោះជាសមាជិកប៊ីកស៊ី អតិថិជនមិនចាំបាច់បង់ប្រាក់នោះទេ ហើយលោកអ្នកអាចប្រើប្រាស់ បាននៅគ្រប់សាខាផ្សារទំនើបប៊ីកស៊ី និងផ្សារមីនីប៊ីកស៊ីទូទាំងប្រទេសកម្ពុជាផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ ដើម្បីអបអរសាទរការបើកសម្ពោធជាផ្លូវការនេះ អតិថិជននឹងទទួលបាននូវភាពរីករាយ ក្នុងការជាវទំនិញបញ្ចុះតម្លៃ យ៉ាងច្រើនសន្ធឹកសន្ធាប់៕
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ផ្សារទំនើបមីនីប៊ីកស៊ី តាមរយៈលីងខាងក្រោម៖ https://www.facebook.com/minibigccambodia/