(ភ្នំពេញ)៖ អតិថិជនមានសំណាងមួយរូបទៀតហើយ បានឈ្នះរង្វាន់ពីកម្មវិធីរបស់ CellCard គឺកម្មវិធី «ឈ្នះលុយសុទ្ធ១០០០០រៀងរាល់ថ្ងៃ» ដែលបានលើអតិថិជនឈ្មោះ ហ៊ូវ ម៉ីលី មានមុខរបរជាអាជីវករ ស្នាក់នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រុមហ៊ុន CellCard បាននាំយកទឹកប្រាក់ដែលបានឈ្នះរង្វាន់ទៅប្រគល់ជូន ដល់អតិថិជនសំណាងរូបនេះ ដល់គេហដ្ឋានតែម្ដង។
លោក ហ៊ូវ ម៉ីលី បានថ្លែងថា «ខ្លួនពិតជាមានអារម្មណ៍រំភើបរីករាយ និងសប្បាយចិត្តខ្លាំងណាស់ដែលបានឈ្នះរង្វាន់ ហើយថវិកាដែលបានឈ្នះនេះ នឹងយកមកជួសជុលផ្ទះ ផ្គត់ផ្គង់ជីវភាពគ្រួសារ និងពង្រីកមុខរបរបន្ថែមទៀត។ ខ្ញុំបានចូលលេងក្នុងកម្មវិធីនេះ ដោយសារមិត្តភក្តិធ្លាប់បានឈ្នះរង្វាន់ចំនួន៥ម៉ឺនដុល្លារ ពេលនេះខ្ញុំបានឈ្នះរង្វាន់ដែល និងឈ្នះរហូតដល់៩ម៉ឺនដុល្លារតែម្តង»។
លោកបានបន្ថែមថា «ពេលក្រុមហ៊ុនបានទំនាក់ទំនងមក កាន់តែធ្វើឲ្យខ្ញុំកាន់តែជឿជាក់ថា នេះជាការពិតឈ្នះលុយពិតៗ មិនមែនជាការបោកប្រាស់នោះឡើយ សែលកាតពិតជាផ្តល់ជូនរង្វាន់ ដល់អតិថិជនពិតប្រាកដមែន»។
បន្តក្តីសុបិន្តជាមួយនឹងការបន្តចូលរួមលេងកម្សាន្ត ក្នុងកម្មវិធីឈ្នះលុយសុទ្ធ ១០ម៉ឺនដុល្លាររៀងរាល់ថ្ងៃ នោះលោកអ្នកនឹងមានឱកាសឈ្នះលុយសុទ្ធ ដូចអតិថិជនរូបនេះដែរ។ អតិថិជនសែលកាតទាំងអស់នៅតែមានឱកាស ទទួលបានសំណាងនេះ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៕