(ភ្នំពេញ)៖ អ្វីទៅជាឌីជីថលូបនីយកម្ម? តើសន្ទុះនៃឌីជីថលូបនីយកម្មលើកកម្ពស់ធុរកិច្ច និងសេដ្ឋកិច្ចនៅកម្ពុជាយ៉ាងដូចម្តេចខ្លះ?
ប្រធានបទនេះ នឹងធ្វើការបកស្រាយលម្អិតបន្ថែមទៀត នៅក្នុងសិក្ខាសាលាអនឡាញ «THRIVE Cambodia ឬ កម្ពុជាឈានមុខជានិច្ច» ដែលរៀបចំដោយក្រុមហ៊ុន Ezecom តាមពេលវេលា និងតាមរយៈ៖
* ថ្ងៃព្រហស្បត្តិ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២៖០០ ដល់ម៉ោង ៣៖៣០នាទីរសៀល
* លើទំព័រហ្វេសប៊ុក Ezecom, Fresh News, CTN, Royal Group និង Business Cambodia
* ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស ដែលមានចំណេះដឹង និងបទពិសោធន៍ខ្ពស់ក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា។
សិក្ខាសាលាអនឡាញ THRIVE Cambodia ឬ កម្ពុជាឈានមុខជានិច្ច នឹងមានការរៀបចំឡើងចំនួន ៥ដង លើប្រធានបទផ្សេងៗផ្តោតលើផ្នែកបច្ចេកវិទ្យា និងបង្ហាញនូវដំណោះស្រាយទាន់សម័យ និងវិធីសាស្រ្តថ្មីៗប្រកបដោយប្រសិទ្ធភាពខ្ពស់ជំនួយដល់ភាពច្នៃប្រឌិតនៃអាជីវកម្ម ក៏ដូចជាណែនាំអំពីរបៀបដែលម្ចាស់អាជីវកម្មនៅកម្ពុជា នឹងត្រូវផ្លាស់ប្តូរដើម្បីសម្របខ្លួនទៅនឹងយុគសម័យថ្មីដែលគ្រប់គ្រងដោយបច្ចេកវិទ្យា ក្នុងការគ្រប់គ្រងការងារ និងបង្កើនប្រាក់ចំណេញ។
សូមចុះឈ្មោះសម្រាប់ការចូលរួម និងទស្សនាដោយមិនគិតថ្លៃតាមរយៈ https://forms.office.com/r/XiWWr88YEV ។ អ្នកដែលគួរចូលរួមគឺ៖ Startup, SME, សហគ្រាសធំៗ, អ្នកជំនាញបច្ចេកវិទ្យា, និស្សិតផ្នែកពាណិជ្ជកម្ម ឬសេដ្ឋកិច្ច, អាយធី និងសាធារណជន ដែលចាប់អារម្មណ៍នឹងបច្ចេកវិទ្យាសម័យ ទំនើប។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានលើទំព័រហ្វេសប៊ុក Ezecom និង Telegram Channel របស់កម្មវិធី៖ https://t.me/ezecomdigitalwebinar ៕