(ភ្នំពេញ)៖ សម្រាប់ព្រឹតិ្តការណ៍បាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២១ ស្អែកនេះមាន៣គូរនិងត្រូវជួបគ្នា ដើម្បីបង្គ្រប់សប្តាហ៍ទី ៧,១១,១២ នៅថ្ងៃទី ០៨-០៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោយពន្យារពេលដោយសារកូវីដ រួមមាន៖
ការប្រកួតសម្រាប់ថ្ងៃពុធ ទី០៨ ខែកញ្ញ ឆ្នាំ២០២១ រួមមាន៖
១៖ នគរបាលជាតិ Vs ភ្នំពេញក្រោន (បង្រ្គប់សប្តាហ៍ទី៧)
២៖ ខេត្តព្រៃវែង Vs ណាហ្គា (បង្រ្គប់សប្តាហ៍ទី១២)។
ចំណែកឯការប្រកួតនៅ ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១ វិញរួមមាន៖
១៖ អាស៊ីអឺរ៉ុបយូណាយធីត Vs សូលទីឡូអង្គរ (បង្រ្គប់សប្តាហ៍ទី១១)។
គួរបញ្ជាក់ថា ទាក់ទងទៅនិងការប្រកួតដើម្បីបង្គ្រប់សប្តាហ៍ទី ៧,១១,១២ ក្រោយពន្យារពេលដោយសារកូវីដ ក្រុមម្ចាស់ផ្ទះខេត្តព្រៃវែង ដែលឈរនៅចំណាត់ថ្នាក់ លេខ១១ និងមាន៦ពិន្ទុ ត្រូវបើកទ្វារ ទទួលស្វាគមន៍ ភ្ញៀវណាហ្គាវើល ដែលបានឈរនៅចំណាត់ថ្នាក់លេខ៦ មាន១៩ពិន្ទុ នៅថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១ ស្អែកនេះ (បង្រ្គប់សប្តាហ៍ទី១២) នៅក្នុងទឹកដីនៃកីឡដ្ឋាន ខេត្តព្រៃវែង នាវេលាម៉ោង ១៥៖៣០នាទីរសៀល៕