(រីយ៉ូ)៖ លោក Pele ដែលជាវិរៈបុរសបាល់ទាត់របស់ប្រទេសប្រេស៊ីល ដែលបច្ចុប្បន្នមានវ័យ ៨០ឆ្នាំបានបង្ហាញថាកំពុងសម្រាក់ព្យាបាលជំងឺក្រោយពេលទទួលការវះកាត់ដុំសាច់ចេញពីពោះវៀនរបស់គាត់,នេះបើតាមការឲ្យពីលោកនៅលើបណ្តាញសង្គមកាលពីថ្ងៃចន្ទ,ហើយត្រូវបានចុះផ្សាយដោយ BBC នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។

បុរសវ័យ ៨០ឆ្នាំសញ្ជាតិប្រេស៊ីល Pele ដែលជាអតីតកំពូលកីឡាករបាល់ទាត់លើពិភពលោក បានកំពុងសម្រាប់ព្យាបាលក្នុងមន្ទីពេទ្យ អំឡុងពេលដែលទទួលការវះកាត់ព្យាបាលសាច់ដុំចេញពីពោះវៀនរបស់លោកកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយលោកបានលើកឡើងថា «ខ្ញុំនិងប្រឈមមុខជាមួយបញ្ហាដោយស្នាមញញឹម ចំពោះសេចក្តីរីករាយសម្រាប់ការរស់នៅ»

រំលឹកផងថា លោក Pele ជាអតីតអ្នកលើកពាន World Cup ៣សម័យកាលជាមួយក្រុមជម្រើសជាតិប្រេស៊ីល និងជាអតីតខ្សែប្រយុទ្ធក្លិបក្នុងស្រុក Santos និងក្លិបក្រៅស្រុក New York ហើយជាអ្នកទទួលបានលិខិតកំណត់ត្រាពិភពលោក Guinness World Records ក្រោយស៊ុតបាន ១,២៧៩គ្រាប់ក្នុងការលេង ១,៣៦៣ប្រកួតហើយរកបាន ៧៧គ្រាប់ក្នុង ៩១ប្រកួតជាមួយជម្រើសជាតិប្រេស៊ីល ដែលតែងតែមានគេហៅថាជាស្តេចបាល់ទាត់៕