(សៀមរាប)៖ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាកំពុងដំណើរការសាងសង់ស្ពានលើកំណាត់ផ្លូវកង់ ប្រភេទបេតុងចំនួន ២ កន្លែងផ្សេងគ្នា នៅក្នុងរមណីយដ្ឋានអង្គរ ក្នុងនោះស្ពានទី១ មានប្រវែង ១៥០ ម៉ែត្រ ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប រីឯស្ពានទី២ មានប្រវែង ២៥ ម៉ែត្រ ស្ថិតក្នុងភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប។

ក្រោយពេលបញ្ចប់ការសាងសង់ស្ពានលើកំណាត់ផ្លូវកង់ទាំងពីរនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ រួមទាំងបានផ្តល់បទពិសោធន៍ថ្មីបន្ថែមទៀតដល់អ្នកទស្សនា និងអ្នកនិយមមធ្យោបាយធ្វើដំណើរដោយកង់ ជាពិសេសសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាដើម៕