(ប៉ារីស)៖ អតីតខ្សែការពារសញ្ជាតិបារាំង លោក Jean-Pierre Adams បានស្លាប់ហើយ ក្នុងវ័យ៧៣ឆ្នាំ, ជិត៤០ឆ្នាំ បន្ទាប់ពីសន្លប់បាត់ស្មារតី ក្រោយពីមានកំហុសផ្នែកវេជ្ជសាស្ត្រ, នេះបើតាមការបញ្ជាក់ ពីអតីតក្លិបរបស់លោក Paris St Germain និងក្លិប Nimes ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ។
ក្នុងឆ្នាំ១៩៨២, លោក Adams ត្រូវបានគ្រូពេទ្យចាក់ថ្នាំស្ពឹកជិតស្លាប់ មុនពេលធ្វើការវះកាត់ជង្គង់ ដែលបណ្តាលឲ្យខូចខួរក្បាល។
មានដើមកំណើតនៅរដ្ឋធានី Dakar ប្រទេសសេណេហ្គាល់, លោក Adams បានជាប់លេងក្នុងក្រុមជម្រើសជាតិបារាំង ចំនួន២២លើក អំឡុងទសវត្សរ៍១៩៧០។
លោកបានលេងឲ្យក្លិប Nimes ចាប់ពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៣ និងលេងឲ្យក្លិប Paris St Germain ចាប់ពីឆ្នាំ១៩៧៧ដល់ឆ្នាំ១៩៧៩។
ចាប់តាំងពីគ្រោះថ្នាក់បានកើតឡើង, Adams ត្រូវបានមើលថែដោយភរិយារបស់លោក, Bernadette៕