(ភ្នំពេញ)៖ ស្ទើរគ្រប់ៗគ្នាពិតជាស្គាល់ហើយមួយចំនួន កំពុងប្រើប្រាស់ម្សៅទឹកដោះគោសំរាប់កូនតូច ប៉ុន្តែមានមនុស្សតិចណាស់ ដែលស្គាល់ពីម្សៅទឹកដោះពពែ ពីព្រោះវាមិនសូវសំបូរនៅលើទីផ្សារ ហើយក៏មិនបានត្រូវគេប្រើប្រាស់ទូលំទូលាយ ដូចម្សៅទឹកដោះគោដែរ។

តាមពិតម្សៅទឹកដោះពពែ ជាអាហាររូបត្ថម្ភដ៏ល្អមួយ ចំពោះទារក និងកុមារបន្ទាប់ពីទឹកដោះម្តាយ ហើយវាមានគុណសម្បត្តិជាច្រើន លើសម្សៅទឹកដោះគោដូចជា៖

1-ម្សៅទឹកដោះពពែសំបូរសារធាតុចិញ្ចឹមដូចជា វីតាមីន ប្រូតេអ៊ីន និងរ៉ែជាងទឹកដោះគោ។

2-ម្សៅទឹកដោះពពែមានសារធាតុ ឡាក់តូស ទាបជាងទឹកដោះគោ។ សព្វថ្ងៃនេះមានទារកជាច្រើនជួបបញ្ហារាគរូស ហើមពោះ រលាកបំពង់ក ក្តៅខ្លួនដោយសាររាងកាយគេមិនអាចបំបែកជាតិស្ករឡាក់តូស (Lactose Intolerant) នេះបាន ដែលតំរូវអោយគេត្រូវបៅទឹកដោះគោដែលគ្មានជាតិឡាក់តូស (lactose-free) ប៉ុន្តែទឹកដោះគោប្រភេទនេះមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់នោះ ដូច្នេះទឹកដោះពពែជាជំរើសដ៏ល្អមួយ។

3-ទឹកដោះពពែមានសារធាតុប្រតិកម្មប្រូតេអ៊ីនទឹកដោះ (Cow Milk Allergic) ទាបជាងទឹកដោះគោ។ មិនខុសពី Lactose Intolerant នោះទេ ទារកជាច្រើនមានប្រតិកម្មជាមួយប្រូតេអ៊ីនទឹកដោះដែលធ្វើអោយគេមានអាការៈដូចជា ក្អែរឬក្អួតចង្អោរញឹកញាប់ ឈឺពោះក្រោយពេលបៅ រាគរូស ស្បែកឡើងកន្តួលរមាស់ចេញទឹកភ្នែក តឹងច្រមុះ ពិបាកដកដង្ហើម ហើមបរិវេណបំពង់កជាដើម។

4-សារធាតុចិញ្ចឹមដែលមានក្នុងទឹកដោះពពែ ងាយបំលែង ឬបំបែកក្នុងប្រព័ន្ធរំលាយអាហារទារក ជាងសារធាតុចិញ្ចឹមដែលមានក្នុងទឹកដោះគោ ដូច្នេះវាល្អសំរាប់ទារក ដែលមានប្រព័ន្ធរំលាយអាហារខ្សោយ (sensitive tummy) ឧស្សាហ៍រាគឬក្តៀន ទារកដែលកើតមិនគ្រប់ខែ មិនគ្រប់ទម្ងន់ ។

5-ម្សៅទឹកដោះពពែមានកំរិតស្ករ Cholesterol ទាប ហើយវាសំបូរទៅដោយវីតាមីនសំខាន់ ដែលជួយដល់សុខភាពស្បែក។ សូម្បីតែផលិតផលថែររក្សាស្បែករបស់ទារក និងស្រ្តីមួយចំនួនធំក៏ត្រូវបានផលិតពីទឹកដោះពពែផងដែរ។

នៅលើទីផ្សារប្រទេសកម្ពុជាយើងម្សៅទឹកដោះពពែមិនទាន់សំបូរបែប ដូចទឹកដោះគោទេ ដោយសារវាមានតំលៃខ្ពស់ ដែលធ្វើអោយអ្នកមានលទ្ធភាពប្រើ នៅមានចំនួនតិចតួចនៅឡើយ។

លោក ជា ស៊ុនសុពណ៌ ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន Royal Platinum ដែលជាតំណាងចែកចាយម្សៅទឹកដោះគោ អូស្រ្តាលី ម៉ាក Royal Ausnz បានឲ្យដឹង «បើតាមរបាយការណ៌ផ្ទៃក្នុងរបស់ក្រុមហ៊ុន បានបង្ហាញឲ្យឃើញថា ក្នុងចំណោមអតិថិជនដែលប្រើប្រាស់ម្សៅទឹកដោះពពែប្រមាណ ៤០០នាក់ ដែលក្នុងនោះមានទាំងអ្នកដែលប្រតិកម្មជាតិឡាក់តូស និងប្រូតេអ៊ីនទឹកដោះ ក្មេងដែលមានប្រតិកម្មជាតិសណ្តែក (មានជម្ងឺកង្វះអង់ស៉ីម G6PD) ក្មេងកើតមិនគ្រប់ខែមិនគ្រប់គីឡូ គឺមិនទាន់មានម្នាក់ណាដែលថា ប្រើមិនត្រូវនៅឡើយទេ»

លោកបញ្ជាក់ថា «ធ្លាប់មានតែអ្នកត្អូញត្អែរថា ទឹកដោះពពែមានតំលៃខ្ពស់»