(បរទេស)៖ បច្ចុប្បន្នស្ទើតែគ្រប់ស្មាតហ្វូនទាំងអស់នឹងធ្វើការ Update ទៅលើប្រព័ន្ធសុវត្ថិភាពនៅក្នុងរយៈពេល ២ ឬ៣ឆ្នាំ និងមានខ្លះទៀត ត្រូវ Update នៅក្នុងរយៈពេល ៥ឆ្នាំ ដើម្បីបន្តអាយុនៃការប្រើប្រាស់ស្មាតហ្វូន ដោយនៅពេលនេះរដ្ឋាភិបាលអាល្លឺម៉ង់បានស្នើសុំឱ្យពិចារណាទៅលើចំណុចនេះឡើងវិញ ដែលទាមទារឱ្យធ្វើការ Update (security patches) សម្រាប់រយៈពេល ៧ឆ្នាំ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Android Police នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១បានឱ្យដឹងថា សហភាពអឺរ៉ុបបច្ចុប្បន្នកំពុង ពិចារណាសំណើឱ្យមានការ Update (security patches) សម្រាប់រយៈពេល ៥ឆ្នាំ គ្រប់គ្រប់ស្មាតហ្វូន ប៉ុន្តែរដ្ឋាភិបាលអាល្លឺម៉ង់វិញ បាន ជំរុញ ឱ្យធ្វើការ Update សម្រាប់រយៈពេល ៧ឆ្នាំវិញ។
រដ្ឋាភិបាលអាល្លឺង់បានស្នើដល់ក្រុមហ៊ុនផលិតស្មាតហ្វូនទាំងអស់ពិចារណាទៅលើចំណុចនេះឡើងវិញ ដោយបានលើកជាឧទារណ៍នូវ Windows 7 ត្រូវបានដាក់ឱ្យនៅ ២០១២ និងបានបន្តឱ្យប្រើរហូតដល់ឆ្នាំ២០២០ ដែលមានពេលវេលាជិត៨ឆ្នាំ។
គួរបញ្ជាក់ផងដែរថា ស្ទើតែគ្រប់ឧបករណ៍អេឡិតត្រូនិកទាំងអស់ ជាពិសេសស្មាតហ្វូនគឺត្រូវបាន ក្រុមហ៊ុនកំណត់អាយុនៃការប្រើប្រាស់ ដើម្បីកាត់ បន្ថយផលប៉ះពាល់ដល់បរិស្ថាន និង កាត់បន្ថយហានិភ័យផ្សេងៗដល់អ្នកប្រើប្រាស់ផ្ទាល់ ដោយក្នុងនោះភាគច្រើនគឺអាចប្រើបានក្នុងរយៈពេល ៣ ទៅ៥ឆ្នាំ ប៉ុន្តែអាចប្រើបានលើសនេះ តែតម្រូវឱ្យមានការ Update (security patches)៕