(ញ៉ូវយ៉ក)៖ កីឡាករយុវជនអេស្ប៉ាញ Carlos Alcaraz បានឡើងទៅកាន់វគ្គ ៨នាក់ចុងក្រោយនៃការប្រកួតដណ្តើមពាន US Open 2021 ដែលជាកម្មវិធីប្រកូតវាយកូនបាល់ (Tennis) បន្ទាប់ពីរូបគេបានទម្លាក់ជើងខ្លាំងអាល្លឺម៉ង់ Peter Gojowczyk ក្នុងលំដាប់ពិន្ទុ ៣សិតដែលការប្រកូតមាន ៥សិត,នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។
ស្ថិតជាកីឡាករលេខ ៥៥ពិភពលោក Carlos វ័យត្រឹម ១៨ឆ្នាំសញ្ជាតិអេស្ប៉ាញ ត្រូវឡើងទៅប៉ះជើងខ្លាំងលំដាប់ទី១៥ ពិភពលោកដែលមានវ័យ ២១ឆ្នាំសញ្ជាតិកាណាដា Felix Auger Aliassime នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ខណៈរូបគេជាមុនឡើងមកដល់វគ្គនេះបន្ទាប់ពីបានទម្លាក់ជើងខ្លាំងលេខ ៣ពិភពលោក Stafeno Tsitsipas យ៉ាងអស្ចារ្យ។
ដែលជ័យជម្នះរបស់ Carlos Alcaraz បានក្លាយជាកីឡាករមានវ័យក្មេងជាងគេនៃការឡើងទៅវគ្គ ៨នាក់នៃព្រឹត្តិការណ៍ US Open និងស្ថិតក្នុងកម្រិត Grand Slam ផ្នែកបុរស ដោយរូបគេបានឡើងថា« ពិតជាសប្បាយខ្លាំងណាស់ដែលដែលជាសប្តាហ៍ទី២ ក្នុងការប្រកួតកម្រិត Grand Slam វាពិតជាអស្ចារ្យ និងជាក្តីសុបិនក្លាយជាការពិត»។
បញ្ជាក់ផងថា US Open 2021 បានចាប់ផ្តើមការប្រកួតតាំងពីថ្ងៃទី៣០ ខែសីហា ដោយគ្រោងបញ្ចប់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ៕