(ភ្នំពេញ)៖ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានទទួលសមាជិកថ្មីបន្ថែមមួយរូបទៀត គឺលោកឧកញ៉ា អុឹង ឃាង អគ្គនាយកក្រុមហ៊ុន អុឹង ឃាង គ្រុប ឯ.ក ជាសមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។
សូមជម្រាបថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបានចុះបញ្ជីសមាគម និងទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃលេខៈ ៩៨៥៧ប្រក ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុនអ្នកវិនិយោគ វិស័យអភិវឌ្ឍន៍លំនៅឋាន ដោយសមាគមទទួលបានសមាជិកដំបូងជាផ្លូវការចំនួន ៣២ក្រុមហ៊ុន ដើម្បីទ្រទ្រង់សមាគមឲ្យមានសកម្មភាព។
ពាណិជ្ជករល្បីៗក្នុងវិស័យលំនៅឋាន និងអចលនទ្រព្យដ៏ទៃទៀត ដែលចូលរួមក្នុងការដឹកនាំសមាគមរួមមាន៖ អ្នកឧកញ៉ា ហុង ពីវ, អ្នកឧកញ៉ា សៀ ឬទ្ធី, ឧកញ៉ា ថៃ ជាហួត, អ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, ឧកញ៉ា លីហុង, ឧកញ៉ា ប៊ុន ហៃ, ឧកញ៉ា ជាម ឃុនណាត, ឧកញ៉ា តាំង គួង, ឧកញ៉ា ចាប ហុងលី, ឧកញ៉ា លី សេងឃាង, ឧកញ៉ា តេង ហឿង, លោកជំទាវ ខា ឡេង ជាដើម។
ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា លី ហួរ ជាប្រធានសមាគ រហូតមកដល់បច្ចុប្បន្ននេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានការទទួលស្គាល់ ពីគ្រប់មជ្ឈមដ្ឋានទាំងអ្នកវិនិយោគជាតិ និងអន្តរជាតិ ជាពិសេសអ្នកវិនិយោគលើវិស័យអភិវឌ្ឍន៍លំនៅឋាន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាន និងរួមចំណែកដល់សេដ្ឋកិច្ចសង្គមផងដែរ៕