(អាំស្ទើដាំ)៖ Man Verstappen ដែលជាកីឡាករប្រណាំងរថយន្ត Formula 1 ដែលបើកឲ្យក្រុម Red Bull នៅពេលនេះពានក្លាយជាម្ចាស់ជើងឯកពាន Dutch Grand Prix 2021 ដែលព្រឹត្តិការណ៍នេះធ្វើឡើងនៅប្រទេសហូឡង់ ដែលលេខ២ បានទៅលើកីឡាករ Lewis Hamilton នៅលេខ៣ Valtteri Bottas។ នេះបើតាមប្រភពពីគេហទំព័រ BBC បានចេញផ្សាយនាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។

ការប្រកួតបានបញ្ចប់ការពីថ្ងៃទី០៥ ខែកញ្ញានេះដែលជាព្រឹត្តិការណ៍ប្រណាំងរថយន្តកម្រិត Formula 1 (2021) ដែលកីឡាករសញ្ជាតិហូឡង់ Max Verstappen ធ្វើបានក្នុងការដណ្តើមបានជើងឯកចំនួន ៧លើកក្នុងរដូវកាលឆ្នាំ២០២១ ក្នុងនាមនៃក្រុមបើក Red Bull ខណៈការប្រកួតរូបគេឈ្នះត្រឹម ៣ពិន្ទុទៅលើជើងខ្លាំងសញ្ជាតិអង់គ្លេស Hamilton នៅពេលដែលក្រុម Mercedes បើកដោយកីឡាករ Valtteri Bottas ឈរលេខ៣ នាំមុខកីឡាករ Pierre Gasly របស់ក្រុម Alpha Tauri និងក្រុម Ferrari បើកដោយ Charles Leclerc។

គួរបញ្ជាក់ផងថា នេះជាព្រឹត្តិការណ៍ទី១៤ ក្នុងកម្មវិធីដែលមាន ២៣ព្រឹត្តិការណ៍នារដូវកាលឆ្នាំ២០២១ នេះ ខណៈការប្រកួតបន្ទាប់នឹងធ្វើនៅប្រទេសអ៉ីតាលីនៃកម្មវីធី Italian Grand Prix 2021 ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ៕