(ភ្នំពេញ)៖ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ដោយសារតែវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ ធ្ងន់ធ្ងរ នៅពេលនេះតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra បានបង្ហាញពីសកម្មភាពបញ្ចេញបទចម្រៀងថ្មីៗឡើងវិញហើយ ដើម្បីបំពេញសេចក្ដីត្រូវការនៅលើទីផ្សារ និងឆ្លើយតបទៅនឹងការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រ។ ជាក់ស្ដែងនៅថ្ងៃនេះ តារាចម្រៀង ព្រាប សុវត្ថិ បានបញ្ចេញនូវបទចម្រៀងថ្មីមួយបទទៀតហើយ មានចំណងជើងថា «ស្រឡាញ់ធម្មតាតែឈឺធ្ងន់ធ្ងរ» បង្កប់អត្ថន័យឈឺចាប់ធ្ងន់ធ្ងរ ពេលមនុស្សជាទីស្រឡាញ់របស់ខ្លួន បានសម្រេចចិត្តដើរចេញ ទាំងគ្មានមូលហេតុ។
«ស្នេហាពេលស្រឡាញ់ អារម្មណ៍ស្រាលហោះហើរដូចសំឡី ប៉ុន្តែពេលឈឺបេះដូងបែកប្រេះដូចភ្នំសង្កត់ ស្អប់គ្រប់យ៉ាងសូម្បីកន្លែងធ្លាប់ផ្អែមល្ហែមជាមួយគ្នា» នេះជាអត្ថន័យសំខាន់ក្នុងបទ «ស្រឡាញ់ធម្មតាតែឈឺធ្ងន់ធ្ងរ» ដែលត្រូវបានផលិតកម្ម Galaxy Navatra ទើបតែបញ្ចេញនៅប៉ុន្មានម៉ោងមុននេះ។
បទថ្មីបញ្ចេញឡើង ក្នុងបរិបទកូវីដ-១៩ មិនទាន់ធូរស្រាលនៅឡើយនេះ គឺជាការនិពន្ធ Melody និងទំនុកច្រៀង ដោយលោក យឹម តាស្រង់, និពន្ធបទភ្លេងដោយប្រុសម៉ៅ និងដឹកនាំសម្តែងដោយ Run Sokheng។
ចង់ដឹងថា បទ «ស្រឡាញ់ធម្មតាតែឈឺធ្ងន់ធ្ងរ» បង្កប់អត្ថន័យឈឺចាប់ខ្លាំង និងលន្លង់លន្លោចកម្រិតណានោះ សូមរីករាយសណ្ដាប់ទាំងអស់គ្នា៖