(ភ្នំពេញ)៖ ស្របពេលជាមួយនឹងបច្ចេកវិទ្យាកាន់តែមានការរីកចំរើននាពេលបច្ចុប្បន្ននេះ បានធ្វើអោយរបត់ពាណិជ្ជកម្មមួយចំនួន ក៏ដូចជាតម្រូវការរហ័ស និងងាយស្រួលរបស់អ្នកផ្គត់ផ្គង់មួយចំនួន បានធ្វើការផ្លាស់ប្តូរទៅតាមសម័យកាលដ៏ទំនើបនេះផងដែរ។
ក្នុងនោះ ក្រុមហ៊ុន និងមនុស្សមួយចំនួនធំក៏បានងាកមកប្រើប្រាស់នូវបច្ចេកវិទ្យាដែលមាននៅលើទូរស័ព្ទដៃជំនួសឲ្យការទិញលក់ដោយផ្ទាល់វិញ ។
វិស័យបច្ចេកវិទ្យាទាំងនេះ បានចូលរួមជួយជំរុញដល់វិស័យពាណិជ្ជកម្មជាច្រើន អាចរក្សាបាននូវទំនាក់ទំនងល្អជាមួយនឹងអតិថិជនរបស់ខ្លួន ដោយកាត់បន្ថយពីការទិញ- លក់ ដោយផ្ទាល់ ហើយប្តូរមកធ្វើការទិញ-លក់ និងទូទាត់សាច់ប្រាក់តាមរយៈអនឡាញ (Online) វិញម្តង ។
បើក្រលេកមកមើលលើវិស័យដឹកជញ្ជូនអ្នកដំណើរវិញ សម្រាប់ក្រុមហ៊ុន ឡារីតា ដែលជាក្រុមហ៊ុនមួយឈានមុខគេលើវិស័យដឹកអ្នកដំណើរនៅកម្ពុជា ក៏បានខិតខំប្រឹងប្រែងអភិវឌ្ឍ អោយទាន់តំរូវការនៃសម័យកាលបច្ចុប្បន្ននេះផងដែរ គឺក្រុមហ៊ុនបានផ្តល់នូវលក្ខណៈងាយស្រួលជាច្រើនដល់អតិថិជនរបស់ខ្លួនក្នុងការទិញសំបុត្ររថយន្ត ដោយក្រុមហ៊ុនបានបង្កើតនូវកម្មវិធីទិញសំបុត្ររថយន្តតាមរយៈកម្មវិធីទូរស័ព្ទដៃ (Larryta Express app) ដែលធ្វើអោយអតិថិជនទាំងអស់ មិនចាំបាច់ចំណាយពេលវេលាក្នុងការមករកទិញសំបុត្ររថយន្តដល់ទីកន្លែងដូចមុនទៀតឡើយ ។
អតិថិជន អាចធ្វើការទិញសំបុត្ររថយន្ត សម្រាប់ការធ្វើដំណើរបានគ្រប់គោលដៅ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងអាចធ្វើការជ្រើសរើសពេលវេលាធ្វើដំណើរ កៅអី ដែលខ្លួនពេញចិត្ត រួចធ្វើការទូទាត់ប្រាក់ថ្លៃសំបុត្ររថយន្តជាការស្រេច ។
សម្រាប់ការទូទាត់ថ្លៃសំបុត្ររថយន្ត អតិថិជនក៏មានជម្រើសជាច្រើនផងដែរក្នុងការទូទាត់ដូចជាការទូទាត់តាមរយៈប័ណ្ណឥណទានធនាគារដែលមានដូចជា វីសាកាត (Visa Card) ម៉ាស្ទ័រកាត (Master Card) ធនាគារ ABA, វីងកាត (Wing) រឺ Pi Pay ជាដើម ជាមួយនឹងរបៀបងាយៗ ។
លើសពីនេះទៅទៀត អតិថិជន ក៏អាចពិនិត្យសំបុត្ររថយន្តដែលបានទិញរួចនៅក្នុងទូរស័ព្ទដៃ នឹងរក្សាទុកសំរាប់បង្ហាញដល់បុគ្គលិកឡារីតា នៅពេលធ្វើដំណើរបានផងដែរ៕
លោកអ្នកអាចធ្វើការដំឡើងកម្មវិធីកក់សំបុត្ររថយន្ត Larryta Express App ដែលមាននៅលើ Play Store ឫApp Store ដែលមានភ្ជាប់ Link ខាងក្រោមនេះ ៖
Play Store: https://play.google.com/store/apps/details?id=com.larryta.express
App Store: https://apps.apple.com/kh/app/larryta-express/id1239349657
សូមទស្សនាវីដេអូដែលបង្ហាញពីរបៀបក្នុងការប្រើប្រាស់កម្មវិធី ឡារីតា App
(វីដេអូ App Show)
https://www.youtube.com/watch?v=gX35XAK0GeE
ឡារីតា អភិវឌ្ឍកម្រិតនៃការធ្វើដំណើរប្រកបដោយបទពិសោធន៍ខ្ពស់!
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងផ្នែកបំរើអតិថិជន៖០១៦ ២០ ២០ ២០ | ០១១ ២០ ២០ ២០