(សៀមរាប)៖ ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងដំណើរការដាំស្មៅក្នុងបរិវេណខាងក្នុងប្រាសាទអង្គរវត្ត ក្នុងបំណងកែលម្អសោភ័ណភាពបរិស្ថានឱ្យកាន់តែមានភាពល្អប្រសើរ។
ការដាំស្មៅនេះ គឺចាប់ផ្តើមពីមាត់កសិន្ធុខាងក្នុងរហូតដល់ផ្នែកខាងក្នុងប្រាសាទ ដោយការងារនេះជាគម្រោងរៀបចំកែលម្អនៅតាមផ្លូវដើរមួយចំនួន ដែលភ្ញៀវទេសចរដើរជាន់ និងមិនមែនជាផ្លូវដើរដែលធ្វើឱ្យស្មៅខ្លះរងការខូចខាតជាដើម។
ការងារនេះក៏ដើម្បីរៀបចំផ្លូវដើរឡើងវិញ ធ្វើយ៉ាងណាឱ្យសោភ័ណភាពបរិស្ថានក្នុងប្រាសាទអង្គរវត្តកាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត៕