(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife Nutrition កម្ពុជា ដែលត្រូវបានគេទទួលស្គាល់ថាជា ក្រុមហ៊ុនឈានមុខគេផ្នែកអាហារូបត្ថម្ភ រួមជាមួយនឹងអ្នកស្រី Laura Chacon-Garbato ដែលជានាយិកាផ្នែកការអប់រំ និងការបណ្តុះបណ្តាលផ្នែកអាហារូបត្ថម្ភនៅជុំវិញពិភពលោក បានរួមគ្នាផ្តល់ការណែនាំពីអាហារដែលអាចបំប៉នស្បែក និងសក់ តាមរយៈការយល់ដឹងពីអាហារូបត្ថម្ភខាងក្រៅ។

អាហាររូបត្ថម្ភគឺសំដៅលើការបំប៉នរាងកាយជាមួយនឹងអាហារ និងសារធាតុចិញ្ចឹមបានត្រឹមត្រូវ។ ទោះយ៉ាងណាមនុស្សមួយចំនួនមានទំនោរនឹងភ្លេចថាស្បែក និងសក់របស់យើងក៏ត្រូវការសារធាតុចិញ្ចឹមដែរ ហើយវាដើរតួនាទីយ៉ាងសំខាន់សម្រាប់សុខភាព និងសុខុមាលភាពទូទៅរបស់យើង។

តើអាហាររូបត្ថម្ភខាងក្រៅ គឺជាអ្វី? ហើយហេតុអ្វីបានជាវាសំខាន់?

ខ្ញុំមានសេចក្តីរីករាយណាស់ក្នុងការបណ្តុះបណ្តាល និងអប់រំសមាជិកឯករាជ្យនៅជុំវិញពិភពលោកអំពីវិធីសាស្រ្តរបស់ក្រុមហ៊ុនយើង ចំពោះសុខភាព និងសុខុមាលភាព។ យើងបង្រៀនសមាជិករបស់យើងអំពីសារៈសំខាន់នៃការថែបំប៉នរាងកាយទាំងខាងក្នុង និងខាងក្រៅ។

“អាហាររូបត្ថម្ភខាងក្រៅ” គឺសំដៅលើការថែរក្សាស្បែក និងសក់ឱ្យមានសុខភាពល្អ។ ដូចជាបេះដូង ខួរក្បាល និងសាច់ដុំរបស់អ្នកត្រូវការអាហារបំប៉នត្រឹមត្រូវសម្រាប់សុខភាពរយៈពេលវែង ស្បែក និងសក់របស់អ្នកក៏ត្រូវការសារធាតុចិញ្ចឹមត្រឹមត្រូវ ដើម្បីអាចបំពេញមុខងាររបស់វាបានដែរ។

អ្វីដែលអ្នកទទួលទានជះឥទ្ធិពលដល់សុខភាពស្បែក និងសក់របស់អ្នករបបអាហារ អាយុ និងបរិស្ថានជុំវិញខ្លួនរបស់អ្នកជះឥទ្ធិពលដល់ស្ថានភាពស្បែក និងសក់របស់អ្នក។ ហើយអ្នកក៏មិនអាចគ្រប់គ្រងកត្តាមួយចំនួន ដូចជាភាពចាស់ ឬអាកាសធាតុផងដែរ ប៉ុន្តែអ្នកអាចគ្រប់គ្រងអ្វីដែលអ្នកទទួលទានបាន ដូច្នេះវាជួយដល់ស្បែក និងសក់របស់អ្នក។

សារធាតុចិញ្ចឹមជាច្រើនប្រភេទរួមទាំងប្រូតេអ៊ីន អង់ទីអុកស៊ីដង់ វីតាមីន និងខូឡាជេនអាចជួយពង្រឹងសុខភាពស្បែក និងសក់របស់អ្នក។ អ្នកដែលមានស្បែក និងសក់ស្អាតគឺមានទម្លាប់ប្រចាំថ្ងៃដែលធ្វើឱ្យមានសុខភាពល្អ!

នេះ គឺជាអាហារ និងសារធាតុចិញ្ចឹមដែលខ្ញុំបានណែនាំដើម្បីសុខភាពស្បែក និងសក់បានភ្លឺរលោង៖

ទទួលទានអាហារដែលសម្បូរដោយជាតិប្រូតេអ៊ីន ដើម្បីជួសជុលកោសិការបស់អ្នកកោសិកានីមួយៗត្រូវការប្រូតេអ៊ីន ដើម្បីរក្សាជីវិតរបស់វា។ ប្រូតេអ៊ីនក៏ជាសារធាតុចម្បងដែលត្រូវបានប្រើដើម្បី “ជំនួស” កោសិកាចាស់ ឬកោសិកាងាប់។ សាច់ដុំ សក់ ក្រចក ស្បែក និងភ្នែករបស់អ្នកត្រូវបានផលិតពីប្រូតេអ៊ីន។ របបអាហារដែលមានជាតិប្រូតេអ៊ីនទាបក្នុងរយៈពេលច្រើនខែអាចបណ្តាលឱ្យបាត់បង់ពណ៌ស្បែក សក់ស្តើង និងស្នាមជ្រួញ។

ការរួមបញ្ចូលប្រូតេអ៊ីន នៅក្នុងរបបអាហាររបស់អ្នក ដែលបានមកពីសាច់មាន់ សាច់ត្រី សណ្តែកសៀង ឬតៅហ៊ូនឹងជួយអ្នកដោះស្រាយបញ្ហានេះ។ អាហារក្រឡុកប្រូតេអ៊ីន ជំនួសអាហារក៏ជាជម្រើសដ៏ល្អសម្រាប់ការបន្ថែមជាតិប្រូតេអ៊ីនផងដែរ។

បន្ថែមវីតាមីន A, C និងE ខណៈពេលដែលប្រូតេអ៊ីនមានសារៈសំខាន់ ដើម្បីសម្រេចបាននូវស្បែក និងសក់ដែលមានសុខភាពល្អ វីតាមីនដែលមានរួមបញ្ចូលអុកស៊ីតកម្មដូចជាវីតាមីន A, C និង E ក៏មានសារៈសំខាន់ផងដែរ។

កង្វះមីក្រូសារជាតិទាំងនេះអាចប៉ះពាល់ដល់សុខភាពស្បែករបស់អ្នក។ ស្បែកងាយនឹងបង្ហាញពីផលប៉ះពាល់នៃការខូចខាតអុកស៊ីតកម្ម ហើយសារធាតុប្រឆាំងអុកស៊ីតកម្មត្រូវបានបង្ហាញថាមានសមត្ថភាពការពារស្បែកពីការខូចខាតអុកស៊ីតកម្ម។

នេះជារបៀបដែលវីតាមីន A, C, និង E ទ្រទ្រង់ដល់អាហារូបត្ថម្ភខាងក្រៅ៖

វីតាមីន A: វីតាមីន A មានពីរប្រភេទគឺ Retinoids និង Carotenoids។ ថ្លើមបម្លែងប្រភេទទាំងពីរទៅជា Retinol ដែលជួយជំរុញការផលិតកោសិកាស្បែកថ្មី និងការពារការជ្រុះសក់។ ប្រភពដ៏ល្អនៃវីតាមីន A គឺជាផ្លែឈើ និងបន្លែដែលសំបូរទៅដោយសារធាតុពណ៌ពីពណ៌លឿងទៅក្រហម ព្រមទាំងបន្លែពណ៌បៃតង។

វីតាមីន C: វីតាមីន C មានសារសំខាន់ណាស់សម្រាប់រាងកាយ ដើម្បីអាចបង្កើតខូឡាជែនដោយខ្លួនឯង។ នៅពេលមានកង្វះវីតាមីន C ខូឡាជែនមិនស្ថិតស្ថេរត្រូវបានផលិត ដែលផ្តល់នូវប្រព័ន្ធជួសជុលជាលិកាមានភាពខ្សោយ។ វីតាមីន C ក៏ចូលរួមផងដែរនៅក្នុងការបង្កើតជាតិខ្លាញ់ដែលជួយបង្កើតឡើងវិញនូវ Epidemis ដែលជាស្រទាប់ខាងក្រៅបំផុតនៃស្បែកនៅពេលខូចប្រភពដ៏ល្អនៃវីតាមីន C គឺប្រភេទផ្លែឈើ ដូចជាផ្លែក្រូច និងក្រូចឆ្មា ម្ទេស ផ្លែស្ត្របឺរី ប្រូខូលី និងខាត់ណា។

វីតាមីន E: វីតាមីន E ដើរតួជាអង់ទីអុកស៊ីដង់ដោយសារតែសមត្ថភាពរបស់វាក្នុងការបញ្ចោញរ៉ាឌីកាល់យ៉ាងឆាប់រហ័សមុនពេលវាអាចមានប្រតិកម្មជាមួយជាតិខ្លាញ់ដទៃទៀត។ លើសពីនេះវីតាមីន E ជួយពង្រឹងមុខងាររបាំងស្បែកផងដែរ។ ប្រភពដ៏ល្អនៃវីតាមីន E គឺគ្រាប់ផ្កាឈូករ័ត្ន អាល់ម៉ុង សណ្តែកដី ល្ពៅ និងម្ទេសក្រហម។

ការទទួលទានវីតាមីនចម្រុះប្រចាំថ្ងៃក៏ជាវិធីដ៏ល្អមួយដើម្បីធានាថាអ្នកកំពុងផ្តល់ឱ្យស្បែកនូវមីក្រូសារជាតិដែលវាត្រូវការ ដើម្បីឱ្យមានសុខភាពល្អផងដែរ។

សាកល្បងអាហារ និងអាហារបំប៉នដែលសំបូរទៅដោយជាតិខូឡាជែនកំឡុងពេលភាពចាស់កំពុងដំណើរការ ដែលចាប់ផ្តើមនៅពាក់កណ្តាលអាយុ២០ឆ្នាំ ស្បែកទទួលរងនូវការបាត់បង់ជាតិសំណើមបន្តិចម្តងៗ ហើយកាន់តែស្ងួតទៅៗ។ នៅពេលរឿងនេះកើតឡើងស្បែកកាន់តែស្តើង ជាលិកាបាត់បង់ភាពរឹងមាំ និងការបត់បែនរបស់វា ហើយស្នាមជ្រួញ និងការយារធ្លាក់ចាប់ផ្តើមកើតឡើងដែរ។

ខូឡាជែនរបស់រាងកាយមនុស្សមានពី ២៥ភាគរយទៅ ៣០ភាគរយនៃប្រូតេអ៊ីន សរុបរបស់វា ដែលក្នុងនោះប្រហែល៧៥ភាគរយ គឺជាខូឡាជែនស្បែក។ ខូឡាជែនមានទីតាំងស្ថិតនៅក្នុងជាលិកា ហើយវាទទួលខុសត្រូវចំពោះការផ្តល់ឱ្យស្បែកនូវរចនាសម្ព័ន្ធរឹងមាំរបស់វា។

ឧទាហរណ៍មួយចំនួននៃអាហារសម្បូរខូឡាជែនរួមមាន ស្លឹកបៃតង បន្លែក្រហម និងលឿង ផ្លែប៊ឺរី ផ្លែក្រូច ត្រី សាច់ មាន់ ស៊ុតពណ៌ស ផ្លែប័រ សណ្តែក និងតែពណ៌ស។

ខូឡាជែន ក៏អាចប្រើបានជាអាហារបំប៉នផងដែរ។ Hydrolyzed collagen - ជាប្រភេទខូឡាជែន ដែលអាចជ្រាបចូលទៅក្នុងចរន្តឈាមបានយ៉ាងងាយស្រួលនៅពេលប្រើជាអាហារបំប៉ន ហើយក៏អាចបង្កើនភាពយឺតរបស់ស្បែក កាត់បន្ថយភាពជ្រីវជ្រួញនិងធ្វើឱ្យស្បែករលោងផងដែរ។
ជាចុងក្រោយ កុំភ្លេចរក្សាជាតិទឹក!

តើអ្នកដឹងទេថាជាលិកាស្បែកមួយចំនួនបង្កើតឡើងដោយទឹក? ប្រហែល២៥ ទៅ ៣០ភាគរយ។ ដោយហេតុផលនេះវាមានសារៈសំខាន់ណាស់ក្នុងការផឹកទឹកឱ្យបានច្រើន ដើម្បីចៀសវាងស្បែកស្ងួត និងកង្វះជាតិទឹក។

ដូចដែលអ្នកបានឃើញហើយ អាហាររូបត្ថម្ភដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យស្បែក និងសក់មានសុខភាពល្អ។ វាជាវិធីដ៏ល្អបំផុតដើម្បីឱ្យស្បែកស្អាត និងអ្នកមានអារម្មណ៍ល្អ។ នៅពេលអ្នកបំប៉នរាងកាយរបស់អ្នកពីខាងក្នុងជាមួយនឹងអាហារ និងសារធាតុចិញ្ចឹមត្រឹមត្រូវ រាងកាយរបស់អ្នកនឹងអរគុណអ្នកជាមួយនឹងស្បែក និងសក់ដែលក្មេងជាងវ័យ និងភ្លឺចែងចាំង ដែលនៅទីបំផុតជួយលើកកម្ពស់សុខុមាលភាព និងភាពជឿជាក់របស់អ្នកផងដែរ។

Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨០។ យើងផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង៩០ប្រទេស ដោយសមាជិកឯករាជ្យរបស់យើង ដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។

តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុនដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។ សម្រាប់ពត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com