(ឡុងដ៏)៖ ក្នុងចំណោមគ្រូបង្វឹកដទៃនៃលីគអង់គ្លេស Premier League លោក Pep Guardiola ដែលជាអ្នកចាត់ការក្រុម Manchester City បានជំរុញឲ្យកីឡាករចាក់វ៉ាក់សាំងការពារប្រឆាំងមេរោគ COVID-19 នៅពេលថ្មីៗនេះចំនួននៃករណីកើនឡើងដោយមាន ១១ករណីត្រូវបានរកឃើញវិជ្ជមាន បន្ទាប់ពីធ្វើតេស្តកាលពីថ្ងៃចន្ទ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។

ក្នុងនោះដែរក្នុងចំណោមអ្នកចាត់ការក្រុម មានលោក Mikel Arteta, Nuno Espirito Santo, Steve Bruce, និងលោក Graham Potter សុទ្ធតែបានជំរុញឲ្យក្រុមកីឡាករទទួលការចាក់វ៉ាក់សាំងប្រឆាំងមេរោគ COVID-19 «ដែលក្រុមគ្រូពេទ្យត្រូវធ្វើវា នៅពេលកីឡាករឲ្យដឹងថា ដើម្បីការពារ និងងគ្រួសារ រួមទាំងសង្គមជាតិ ប៉ុន្តែមិនមាននរណាម្នាក់អាចជំរុញពួកគេធ្វើបាននោះទេ»

គួររំលឹងផងថា លោក Pep Guardiola ជាគ្រូបង្វឹកម្នាក់ដែលត្រូវបាត់បង់ម្តាយជាទីស្រលាញ់ ដែលស្លាប់ដោយសារការឆ្លងមេរោគ COVID-19 កាលពីខែមេសា ឆ្នាំ២០២០ ក្នុងអាយុ ៨២ឆ្នាំ ក្នុងនោះសម្រាប់បញ្ហាខាងលើលោកបានបន្តថា «លោកគិតថាពិតជាល្អដោយត្រូវពន្យល់ពួកគេអំពីអត្ថប្រយោជន៍ ឬមិនមានផលប្រយោជន៍អំពីការចាក់វ៉ាក់សាំង ដែលអាចប៉ះពាល់លើរូបគេ និងគ្រួសារ រូមទាំងមនុស្សផ្សេងទៀត»

ខណៈលោក Arteta អ្នកចាត់ការក្រុម Arsenal ក៏បង្ហាញអារម្មណ៍ភ្ញាក់ផ្អើល បន្ទាប់ពីការប្រកួតបើកឆាកលីគ Premier League ជាមួយក្រុម Brentford ឈានទៅបាននៅពេលមានករណី COVID-19 នៅក្នុងក្លិប គ្រាដែលលោកបន្តថា កីឡាកររបស់ក្លិបបានចាក់វ៉ាក់សាំង ហើយក៏កំពុងធ្វើជាមួយបុគ្គលិកការងារបន្តទៀត៕