(តូរីន)៖ ខ្សែប្រយុទ្ធ Pedro បានក្លាយជាកីឡាករម្នាក់ដែលត្រូវបានក្លិប Roma ធ្វើកិច្ចព្រមព្រៀងជាមួយក្លិប Lazio ក្នុងការផ្ទេរដែលមានរយៈពេល ៣៦ឆ្នាំនៃលីគ Serie A ដែលកីឡាករូបនេះមានកិច្ចសន្យាជាមួយក្លិបថ្មី ២ឆ្នាំដែលជាក្លិបរួមលីគទាំងពីរ។នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

នេះជារយៈពេល ៣៦ឆ្នាំដែលក្លិប Roma និងក្លិប Lazio បានធ្វើកិច្ចដោះដូរកីឡាករ នៅពេលដែល Pedro និងទៅចូលរួមជាមួយអតីតគ្រូក្លិប Chelsea លោក Maurizio Sarri ដែលកំពុងដឹងនាំក្រុម Lazio បច្ចុប្បន្ន ខណៈការផ្ទេរនេះកីឡាករ Pedro មិនទាន់បានបង្ហាញខ្លួនឲ្យក្លិប Roma នោះទេសម្រាប់រដូវកាលថ្មី ដែលស្ថិតក្រោមការដឹកនាំដោយលោក Jose Mourinho ដែលត្រូវលោកបង្ហាញថា «ស្ថិតជាចំនួនលើស»។

Pedro បានចូលមកកាន់ក្លិប Roma នៃលីគអ៉ីតាលី Serie A កាលឆ្នាំ២០២០ ពីក្លិប Chelsea ដែលលេងបាន ៤០ប្រកួតរកបាន ៦គ្រាប់គ្រប់កម្មវិធីទាំងអស់, ខណៈការផ្ទេនេះគឺមិនតម្លៃខ្លួននោះទេ ដែលកាលពីលេងនៅក្លិប Chelsea រូបគេលេងបាន ២០៦ប្រកួតរកបាន ៤៣គ្រាប់គ្រប់កម្មវិធី ហើយខ្សែបម្រើ Pedro ជាបុគ្គលចុងក្រោយក្លិបទាំងពីធ្វើការផ្លាស់ប្តូរផ្ទាលបន្ទាប់ពីអតីតកីឡាករ Carlo Perrone ឆ្នាំ១៩៨១ និងអ្នកចាំទី Astutillo Malgioglio កាលឆ្នាំ១៩៨៥៕