(ឡុងដ៏)៖ នៅបំផុតក្លិបអង់គ្លេស Arsenal ទិញបានខ្សែបម្រើ Odegaard ពីក្លិប Real Madrid ៣០លានផោនហើយរូបគេជាកីឡាករទី៤ របស់ក្លិបកាំភ្លើងធំដែលទិញបានក្នុងរដូវកាលថ្មីនេះ នៅពេលដែល Martin Odegaard ធ្លាប់មកចូលរួមជាមួយក្លិប Arsenal ក្នុងលក្ខណ្ឌខ្ចីជើងកាលពីរដូវកាលមុនលេងបាន ២០ប្រកួតស្ថិតក្រោមការដឹកនាំដោយលោក Arteta។នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។
Odegaard បច្ចុប្បន្នវ័យ ២២ឆ្នាំរកបាន ២គ្រាប់កាលពីរដូវកាលមុនជាក្លិប Arsenal បានក្លាយជាកីឡាករទី៤ រួមជាមួយកីឡាករ Ben White, Albert Sambi Lokonga នឹង Nuno Tavares ដែលទិញបានក្នុងរដូវកាលនេះ ហើយរូបគេក៏មិនទាន់អាចចូលលេងបានក្នុងជំនួបរវាងក្រុម Arsenal ប៉ះ Chelsea នៅសប្តាហ៍ទី២ ជើងទី១ នៃលីគអង់គ្លេស Premier League 2021-2022 ចុងសប្តាហ៍នេះទេ។
រំលឹកផងថា Odegaard បានចូលទៅកាន់ក្លិប Real Madrid កាលឆ្នាំ២០១៥ ពីក្លិប Stromsgodset ហើយក៏ស្ថិតជាកីឡាករខ្ចីជើងទៅកាន់ក្លិប Heerenveen, Vitesse, Real Sociedad, ដែលលេងបានតែ ៩ប្រកួតប៉ុណ្ណោះជាមួយក្លិប Real Madrid ខណៈរូបគេនិងពាកអាវលេខ៨ នៅក្លិបថ្មី។
លោក Arteta អ្នកចាត់ការទូទៅរបស់ក្លិបកាំភ្លើងធំ ធ្លាប់បញ្ជាក់ច្បាស់ៗ កាលពីចុងរដូវកាលមុនថា គាត់ចង់បាន Odegaard ត្រឡប់ទៅកាន់កីឡដ្ឋាន Emirates ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ ហើយរង់ចាំរហូតទិញបាន មុនទីផ្សារនៃការដោះដូរកីឡាករ នឹងត្រូវបិទទ្វារ នៅថ្ងៃទី៣១ ខែសីហាខាងមុខនេះ៕