(ភ្នំពេញ)៖ ព្រីនស៍ ហូលឌីង គ្រុប (ព្រីនស៍ គ្រុប) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា មានមោទនភាពសូមប្រកាសថា អ្នកឧកញ៉ា ចេន ហ្ស៊ី ជាប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប ត្រូវបានគេទទួលស្គាល់ថា ជាសហគ្រិនឆ្នើមក្នុងប្រភេទ នៃពហុក្រុមហ៊ុនប្រចាំឆ្នាំ នៅក្នុងកម្មវិធីពានរង្វាន់អាជីវកម្មអន្តរជាតិប្រចាំឆ្នាំ២០២១។
អ្នកឧកញ៉ា ចេន ហ្ស៊ី គឺជាសហគ្រិនតែម្នាក់គត់ ដែលមានកិត្តិយសនៅក្នុងប្រភេទពានរង្វាន់មួយ ដែលត្រូវបានរៀបចំឡើងក្នុងការអបអរសាទរចំពោះថ្នាក់ដឹកនាំ ដែលគ្រប់គ្រងអាជីវកម្មក្នុងពហុវិស័យ។
អ្នកឧកញ៉ា ចេន ហ្ស៊ី គឺជាមេដឹកនាំម្នាក់ ក្នុងចំណោមមេដឹកនាំទាំងបី នៅតំបន់អាស៊ី ដែលត្រូវបានគេទទួលស្គាល់ ចំពោះភាពជាសហគ្រិនក្នុងវិស័យផ្សេងៗ ប្រកបដោយសក្តានុភាព ក្នុងអំឡុងពេលដែលមានការប្រឈមខ្លាំងបំផុត នៅរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្នុងភាពជាអ្នកដឹកនាំនៃសាជីវកម្ម។
អ្នកឧកញ៉ា ចេន ហ្ស៊ី ស្ថិតក្នុងចំណោមរលកនៃអ្នកដឹកនាំជំនាន់ថ្មី នៃពហុក្រុមហ៊ុនដែលកំពុងត្រូវបានពិចារណា អំពីវិធីសាស្រ្តសម្រាប់អាជីវកម្មថ្មីៗ ដែលបង្កើតឱ្យមានភាពខុសប្លែកគ្នា ចំពោះគោលដៅសង្គម។
លើសពីនេះទៅទៀត សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏បានឈ្នះពានរង្វាន់សំរិទ្ធនៅក្នុងប្រភេទ នៃការឆ្លើយតបរបស់សាជីវកម្មដែលមានតម្លៃបំផុត ទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ នៅរយៈពេលបីខែ បន្ទាប់ពីបានធានាមុន នូវការទទួលបានជ័យលាភី ក្នុងការឆ្លើយតបល្អបំផុតរបស់សាជីវកម្ម ទៅនឹងវិបត្តិនៃជម្ងឺកូវីដ-១៩ នៅក្នុងកម្មវិធីពានរង្វាន់ Asia-Pacific Stevie Awards ប្រចាំឆ្នាំលើកទី៨ នាខែឧសភា។
ពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០២១ ទទួលបានការចូលរួមជាង ៣,៨០០ ដែលមកពីអង្គការនានានៅក្នុងប្រទេសចំនួន៦៣។
ពានរង្វាន់ Gold Stevie Award របស់អ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះភាពជាសហគ្រិនក្នុងប្រភេទនៃពហុក្រុមហ៊ុនប្រចាំឆ្នាំ និងពានរង្វាន់ Bronze Stevie Award របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅក្នុងប្រភេទនៃការឆ្លើយតបរបស់សាជីវកម្ម ដែលមានតម្លៃបំផុត ត្រូវបានបញ្ចប់រួចរាល់បន្ទាប់ ពីមានការបោះឆ្នោតអស់រយៈពេលពីរ (២)ខែ ដោយមានកិច្ចពិភាក្សាពីក្រុមអ្នកជំនាញ និងអ្នកធ្វើសេចក្តីសម្រេចសំខាន់ៗចំនួន ២៦០រូប មកពីទូទាំងពិភពលោក៕