(ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រខ្លាំងពីអតិថិជន បុរីភ្នំពេញថ្មី បានធ្វើការបុកគ្រឹះសាងសង់ និងប្រកាសបើកលក់ប្លុកថ្មី នៃគម្រោងអេលីតផាកទី២ ជាផ្លូវការហើយ ដែលមានទីតាំងស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនជ័យ រាជធានីភ្នំពេញ ដោយមានការបញ្ចុះតម្លៃរហូតដល់ ៧% បូកថែម ៥,០០០ដុល្លារ ។ នេះបើតាមការបញ្ជាក់របស់តំណាងផ្នែកលក់បុរីខាងលើ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ។

ការបើកលក់ប្លុកថ្មីនេះ បន្ទាប់ពីគម្រោងអេលីតផាកទី១ ដែលមានទីតាំងជាប់គ្នា មានប្រភេទផ្ទះល្វែងជាង ១០០ផ្ទះ បានលក់អស់ស្ទើរ ១០០% ខណៈគម្រោងអេលីតផាកទី២ (ដំណាក់កាលទី១) មានប្រភេទផ្ទះល្វែង និងវីឡាជាង ៣៥០ផ្ទះ ក៏បានលក់អស់ស្ទើរ ៨០% ដែរ ។ ហេតុនេះ បុរីក៏សម្រេចបើកលក់ដំណាក់កាលទី២ នៃគម្រោងអេលីតផាកទី២ ដែលមានប្រភេទផ្ទះល្វែង និងវីឡាសរុបជាង ៣៥០ផ្ទះទៀត ។

តំណាងគម្រោងបុរី និងលំនៅឋានស្ដង់ដារអ៊ីតាលីខាងលើ បានបញ្ជាក់ថា ទោះបីស្ថិតក្នុងបរិបទកូវីដ-១៩ ប៉ុន្ដែវិស័យអចលនទ្រព្យ ពិសេសលំនៅឋាន នៅសង្កាត់ក្រាំងធ្នង់ នៅតែមានសកម្មភាពយ៉ាងផុសផុល ដ្បិតជាតំបន់អភិវឌ្ឍន៍ខ្លាំង និងនៅជិតគម្រោងធំៗជាច្រើន ជាក់ស្ដែងគម្រោងអេលីតផាកទី១ និងអេលីតផាកទី២ បានទទួលការគាំទ្រយ៉ាងច្រើន ហើយបុរីសង្ឃឹមយ៉ាងមុតមាំថា ការបើកលក់ប្លុកថ្មីពេលនេះ នឹងបន្ដទទួលបានការគាំទ្រកាន់តែច្រើនថែមទៀតពីអតិថិជន ។

សូមបញ្ជាក់ថា គម្រោងអេលីតផាកទី១ និងអេលីតផាកទី២ នៃបុរីភ្នំពេញថ្មី បានសាងសង់លើផ្ទៃដីសរុបប្រមាណ ៣០ហិចតា និងមានផ្ទះសរុបប្រហែល ១,០០០ផ្ទះ ។ គម្រោងនេះ មានទីតាំងនៅតំបន់ទីប្រជុំជន ពោលពេញដោយការវិនិយោគ និងគម្រោងធំៗជាច្រើន ពិសេសនៅជិតផ្សារទំនើបអ៊ីអន-សែនសុខ និងផ្សារម៉ាក្រូជាដើម ។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទូរស័ព្ទលេខ៖ 012 933 666, 012 240 123, និង 010 240 123 ៕