(ឡុងដ៏)៖ នេះគឺជារយៈពេល ១១ឆ្នាំ និងជាលើកទី១ នៃការប្រកាសពានរង្វាន់ «UEFA Awards 2020» ខាងមុខនេះ ខណៈដែលពានរង្វាន់ «Men’s player of the year» មានសុទ្ធតែកីឡាករខ្សែបម្រើ ដែលចេញពីលីគអង់គ្លេស ហើយពានគ្រូបង្វឹកមានមកពីក្លិប Manchester City, Chelsea និងគ្រូជម្រើសជាតិអ៉ីតាលី (Italy)។ នេះបើតាមចេញផ្សាយដោយ BBC នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

ជារៀងរាល់ឆ្នាំ UEFA បានប្រគល់ពានរង្វាន់ ទៅបុគ្គលឆ្នើមជាងគេ ដែលធ្វើបានល្អមានទាំងផ្នែកបុរស និងស្ត្រី រួមទាំងកីឡាករដោយមានពាន «Men’s player of the year, Men’s Coach of the year» និងពាន «Women’s coach of the year» រួមជាមួយ «Women’s player of the year» ខណៈនៅឆ្នាំ២០២០ សង្កេតឃើញថាបេក្ខភាព ដែលប្រជែងពាន «Player of the year» គឺមានសុទ្ធតែជាកីឡាករខ្សែបម្រើ ចេញពីលីគអង់គ្លេស ដូចជាកីឡាករ N’Golo Kante, Jorginho របស់ក្លិប Chelsea ហើយមាន De Bruyne មកពី Man City។

ពានគ្រូបង្វឹកល្អប្រចាំឆ្នាំមានលោក Thomas Tuchel មកពីក្លិប Chelsea, Pep Guardiola មកពីក្លិប Man City រួមជាមួយលោក Roberto Mancini គ្រូបង្វឹកដែលជួយអ៉ីតាលី លើកពាន «Euro 2020» ខណៈពានគ្រូផ្នែកស្ត្រី «Women’s coach of the year» មានលោកស្រី Emma Hayes របស់ក្លិប Chelsea , លោក Lluis Cortes របស់ក្លិប Barcelona, លោក Peter Gerhardsson គ្រូបង្វឹកក្រុមស្ត្រីស៊ុយអែត។

នេះជាលើកទី១ ក្នុងប្រវត្តិសាស្ត្រដែលពាន UEFA Awards (Men’s plyer of the year) មានសុទ្ធតែខ្សែបម្រើ ក្នុងរយៈពេល ១១ឆ្នាំ ដែលមានខ្សែបម្រើមកប្រកួតប្រជែងគ្នា ដោយក្នុងនោះ Kante, Jorginho ធ្វើបានល្អនៃការឈ្នះពាន UEFA Champions League, Super Cup ជាមួយក្លិប Chelsea ខណៈ De Bruyne រួមចំណែកជួយក្រុម Man City ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលមុន ហើយពាននេះ កាលពីរដូវកាលមុនបានទៅលើ Robert Lewandowski របស់ក្លិប Bayer Munich ដែលការប្រកាសពានធ្វើឡើង នៅទីក្រុង Istanbul នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ៕