(ភ្នំពេញ)៖ លោកបណ្ឌិត ឌិត សំណាង ជានាយកផ្នែកអភិវឌ្ឍអាជីវកម្មនៅក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Lucky បានលើកឡើងថា នៅក្នុងបរិបទនៃការរីករាលដាលជំងឺCovid-19 ទីផ្សារវាយតម្លៃអចលនទ្រព្យមានកំណើន និងតម្រូវការកាន់តែច្រើន ទាំងសម្រាប់ធនាគារពាណិជ្ជធំៗ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

លោកបណ្ឌិតដែលបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចមកពីប្រទេសឥណ្ឌូនេស៊ីរូបនេះ បានបញ្ជាក់បន្ថែមទៀតថា «ជាក់ស្ដែងក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Lucky បានទទួលនូវគម្រោងវាយតម្លៃពីបណ្ដាធនាគារពាណិជ្ជធំៗដូចជា ធនាគារកម្ពុជាសាធារណៈ ធនាគារព្រីនស៍ ធនាគារភ្នំពេញពាណិជ្ជ ធនាគារវឌ្ឍនៈ និងបណ្ដាធនាគារធំៗផ្សេងៗទៀតជាច្រើន ព្រមទាំងបណ្ដាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុជាច្រើនផ្សេងទៀត ដែលជាដៃគូររបស់ខ្លួនផងដែរ»

ចំនែកឯលោក នាក់ សុផាត ដែលជានាយកផ្នែកវាយតម្លៃប្រចាំក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Lucky (Lucky Realty Co.,Ltd) ក៏បានថ្លែងផងដែរថា «ដោយសារតម្លៃអចលនទ្រព្យមានការប្រែប្រួលខ្លាំង ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ពីទីកន្លែងមួយទៅកន្លែងមួយ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺCovid-19 នេះបានធ្វើអោយបណ្ដាធនាគារធំៗ ធនាគាឯកទេស ព្រមទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើន ត្រូវការប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យ ដើម្បីធ្វើជាមាត្រដ្ឋាន សម្រាប់ផ្ទៀងផ្ទាត់រវាងទ្រព្យបញ្ចាំ និងទំហំកម្ចីរបស់អតិថិជននីមួយៗ។ ទន្ទឹមនឹងការចុះវាយតម្លៃជាក់ស្ដែង តម្រូវការនៃការប្រើប្រាស់ របាយការណ៍កាត់ (Indication Form) ក៏មានកាន់តែច្រើនផងដែរ»

លោកនាយករូបនេះបានបន្តលើកឡើងថា ដោយសារក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Lucky (Lucky Realty Co.,Ltd) ជាក្រុមហ៊ុនវាយតម្លៃដែលមានជំនាញច្បាស់លាស់ និងមានបទពិសោធន៍ផ្នែកវាយតម្លៃជិត១០ឆ្នាំ ព្រមទាំងប្រើបច្ចេកទេសវាយតម្លៃដោយអនុលោមទៅតាមស្ដង់ដារជាតិ និងអន្ដរជាតិ រួមទាំងមានបុគ្គលិកជំនាញៗដែលមានបទពិសោធន៍ច្រើនឆ្នាំមាន វិជ្ជាជីវៈច្បាស់លាស់ ទើបក្រុមហ៊ុនទទួលបានទំនុកចិត្តពីបណ្ដាធនាគារធំៗ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀតជាច្រើនផងដែរ។

លោកបន្តទៀតថា ទាំងរបាយការណ៍ពេញ និងរបាយការណ៍កាត់ សុទ្ធតែជាតម្រូវការចាំបាច់សំរាប់បណ្ដាធនាគារនីមួយៗ យកទៅប្រើប្រាស់ជាពិសេសក្នុងស្ថានភាព ដែលតម្លៃអចលនទ្រព្យមានការប្រែប្រួលខ្លាំងដូចបច្ចុប្បន្ននេះ ដើម្បីជាធាតុផ្សំមួយក្នុងការការពារ ហានិភ័យក្នុងការផ្ដល់ប្រាក់កម្ចីអោយកាន់តែមានសុវត្ថិភាព៕