(អាមេរិក)៖ បន្ទាប់ពីមានការចោទប្រកាន់ថា Facebook មានភាពលម្អៀង ឬស្ដាំនិយមពាក់ព័ន្ធមាតិកានយោបាយនោះ នៅពេលនេះ Facebook បានចេញមុខបកស្រាយ និងបង្ហាញការពិត។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា Facebook បានផ្តល់សំខាន់ទៅលើចំនួនអ្នកឃើញមាតិកា (content) ជាជាងការវាស់វែងប្រភេទនៃមាតិកា។ មានន័យថា អ្នកប្រើប្រាស់នៅអាមេរិកបានឃើញនូវមាតិកាផ្សេងៗ ច្រើនជាងមាតិកានយោបាយ។
ជាមួយគ្នានោះដែរ Facebook បានបង្ហាញ មាតិកាដែលពេញនិយមជាងគេបំផុតគឺជាមាតិកាប្រភេទសំនួរចំ ដូចជា តើអាហារ spaghetti អាចដាក់ស្ករសបានទេ? ដែលសំនួរមួយនេះវាជាប់ចំណាត់ថ្នាក់លេខ៤ ដោយទទួលបាន ៥៨.៦លាន views និង ៣.៨លាន comments។
ជាចុងក្រោយ Facebook បានលើកឡើងថា មាតិកានយោបាយគឺទទួលបានការចាប់អារម្មណ៍ត្រឹមតែ ៦ភាគរយ ហើយ Facebook មិនបានធ្វើការវាស់វែងទៅលើមាតិកាណាមួយ ឬសកម្មភាពស្ដាំនិយមឡើយ៕