(ចិន)៖ អ្នកគាំទ្រ នឹងត្រូវអនុញ្ញាតឲ្យចូលទៅកាន់ទីលានប្រកួត ដើម្បីទស្សនាការប្រកួតព្រឹត្តិការណ៍កីឡាជាតិចិន លើកទី១៤ (Chinese National Games), នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។
អ្នកគាំទ្រ ត្រូវតែបង្ហាញលិខិតបញ្ជាក់ថាអវិជ្ជមានជំងឺ COVID-19 ក្នុងរយៈពេល៧២ម៉ោង មុនពេលចូលទៅកាន់ទីតាំងប្រកួតនីមួយៗ, នេះបើតាមគណៈកម្មការធិការរៀបចំ។
សម្រាប់អ្នកគាំទ្រ ដែលមានអាយុលើស១៨ឆ្នាំ, ពួកគេត្រូវបានទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ យ៉ាងហោចណាស់១៤ថ្ងៃ មុនពេលការប្រកួត។
គួរជម្រាបថា ព្រឹត្តិការណ៍កីឡាជាតិចិន លើកទី១៤ នឹងដំណើរការចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែកញ្ញាខាងមុខ នាខេត្ត Shaanxi របស់ចិន។ ព្រឹត្តិការណ៍នេះ តែងតែធ្វើឡើងរៀងរាល់៤ឆ្នាំម្តង ហើយត្រូវបានគេហៅឈ្មោះថា «ព្រឹត្តិការណ៍អូឡាំពិកខ្នាតតូច» នៅប្រទេសចិន៕