(ជប៉ុន)៖ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach នឹងត្រឡប់ទៅកាន់ទីក្រុងតូក្យូ ដើម្បីចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡា Paralympic Games, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។
សារព័ត៌មាន Kyodo របស់ជប៉ុន បានចេញផ្សាយថា លោក Bach អាចទៅដល់នៅថ្ងៃទី២៣ ខែសីហា, មួយថ្ងៃមុនពិធីបើក ដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ (National Stadium)។
លោក Bach, ដែលកាលពីពេលមុន បានទៅដល់ទីក្រុងតូក្យូ នៅថ្ងៃទី៨ ខែកក្កដានោះ, បានស្នាក់នៅប្រទេសជប៉ុន អស់រយៈពេលជាង១ខែ សម្រាប់ដឹកនាំព្រឹត្តិការណ៍ Olympic Games។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Paralympic Games នឹងធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ដោយមិនមានវត្តមានអ្នកគាំទ្រនោះទេ៕