(តូក្យូ)៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 Japanese Grand Prix ត្រូវបានលុបចោលដោយសារករណីកើនឡើងខាំងនៃមេរោគ COVID-19 នៅក្នុងប្រទេសជប៉ុន ដែលការប្រកួតគោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២១។នេះបើតាមការចេញផ្សាយដោយគេហទំព័រ Formula 1 នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។
ការប្រកួតគ្រោងធ្វើឡើងនៅថ្ងៃទី៨-១០ ខែតុលា ឆ្នាំ២០២១នៃព្រិត្តិការណ៍ប្រណាំងរថយន្ត Formula 1 Japanese Grand Prix 2021 ពេលនេះត្រូវបានសម្រេចចិត្តលុបចោលវិញដោយរដ្ឋាភិបាលជប៉ុន បន្ទាប់ពីជួបវិបត្តិមេរោគឆ្លង COVID-19 ដែលស្ថានភាពស្មុគស្មាញ។
ខណៈពេលនេះខាងគណៈរៀបចំការប្រកួតកំពុងធ្វើការពិភាក្សាពេលវេលាថ្មីនៃការប្រកួតដែលនឹងអាឲ្យដឹងនៅប៉ុន្មានសប្តាហ៍ខាងមុខ, ហើយនេះជាការប្រកួតជុំលើកទី១៧ នៃរដូវកាល២០២១ ដែលធ្វើនៅប្រទេសជប៉ុន ស្ថិតក្នុង ២៣កម្មវិធីប្រកួតផ្សេងគ្នា៕