(ភ្នំពេញ)៖ អតិថិជន ៣រូបដំបូងគេបានទទួលទឹកប្រាក់បន្ថែម ៥%នៃផលិតផល ស្មាយ គម្រោងការសិក្សា ១៥/១០ ដែលជាផលិតផលសន្សំ១០ឆ្នាំ ជាមួយនឹងការការពាររយៈពេល១៥ឆ្នាំ ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បន្ទាប់ពីបានប្រើប្រាស់ផលិតផលនេះអស់រយៈពេល៥ឆ្នាំកន្លងមក។

សម្រាប់អតិថិជនទាំងអស់របស់ សុវណ្ណាភូមិ ឡាយហ្វ៍ ដែលបានប្រើប្រាស់ផលិតផល ស្មាយ គម្រោងការសិក្សា ១៥/១០ អាចនឹងទទួលបានទឹកប្រាក់បន្ថែម៥%នៃ ចំនួនទឹកប្រាក់ធានារ៉ាប់រងនៅរៀងរាល់៥ឆ្នាំម្តង ស្របទៅតាមលក្ខខណ្ឌនៃផលិតផលរបស់ក្រុមហ៊ុន ហើយទឹកប្រាក់បន្ថែមនេះនឹងត្រូវដាក់បញ្ចូលទៅក្នុងគណនីធនាគាររបស់អតិថិជនដោយផ្ទាល់តែម្តង ឬមធ្យោបាយផ្សេងទៀតដែលអតិថិជនបានជ្រើសរើស។

លោក Loke Kah Meng អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានថ្លែងឲ្យដឹងថា «ខ្ញុំបាទពិតជាមានកិតិ្តយសក្រៃលែងដែលមានវត្តមានអ្នកទាំងអស់គ្នាជាសាក្សីក្នុងកម្មវិធីប្រគល់ទឹកប្រាក់បន្ថែមដំបូងជូនអតិថិជន ដែលបានប្រើប្រាស់ផលិតផល ស្មាយ គម្រោងការសិក្សា ១៥/១០ របស់សុវណ្ណាភូមិ ឡាយហ្វ៍ អស់រយៈពេលជាង៥ឆ្នាំកន្លងមក។ ផលិតផលនេះគឺជាផលិតផលដែលផ្តល់ជូនអតិថិជនទាំងការសន្សំ និងការការពារ ហើយជាពិសេសទៅទៀត អតិថិជននឹងទទួលបានទឹកប្រាក់បន្ថែមនៅរៀងរាល់៥ឆ្នាំម្តង (ចុងឆ្នាំ) ពីសុវណ្ណាភូមិ ឡាយហ្វ៍»។

លោកថ្លែងបន្តថា «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនដែលមានហិរញ្ញវត្ថុរឹងមាំ និងជឿទុកចិត្ត ហើយយើងនៅទីនេះ ដើម្បីការពារហិរញ្ញវត្ថុគ្រួសារកម្ពុជាទូទាំងប្រទេស។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលបានប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត និងផ្តល់ទំនុកចិត្តមកលើក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ហើយក៏សូមជូនពរអតិថិជនទាំងអស់ឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល ជោគជ័យគ្រប់ភារៈកិច្ចការងារ ជាពិសេសចាកផុតពីជំងឺកូវីដ១៩»

ការផ្ដល់ជូននេះបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១កន្លងទៅ ចំពោះអតិថិជនទាំង៣រូប ដែលទទួលបានទឹកបា្រក់បន្ថែម ៥%នៃផលិតផល ស្មាយ គម្រោងការសិក្សានេះ មានដូចជា លោកស្រី រី ណាវី ដែលមានទីលំនៅបច្ចុប្បន្ន សង្កាត់ទួលទំពួងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអតិថិជនទី១, លោក សួស កុលបុត្រ ដែលមានទីលំនៅបច្ចុប្បន្ន សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាអតិថិជនទី២, និងលោកស្រី សូ ណារី ដែលមានទីលំនៅបច្ចុប្បន្ន សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាអតិថិជនទី៣។

អតិថិជនទាំង៣រូបបានបញ្ជាក់ឲ្យដឹងដូចៗគ្នាថា លោកពិតជាសប្បាយរីករាយ នៅពេលដែលក្រុមការងាររបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានទំនាក់ទំនងមក ហើយបានផ្តល់ព័ត៌មានអំពីទឹកបា្រក់បន្ថែមនេះ ស្របពេលដែលលោកបានប្រើប្រាស់សេវាធានារ៉ាប់រងនេះបានរយៈពេល៥ឆ្នាំ។ លោកក៏សូមជូនពរដល់ក្រុមហ៊ុនទទួលបានអតិថិជនកាន់តែច្រើនឡើងៗផងដែរ។

សូមជម្រាបថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៧ពាន់លានដុល្លារអាមេរិក និងជាកេរ្ត៍ដំណែលតាំងពីឆ្នាំ១៩៩១។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្ត ព្រមទាំងទទួលបានពានរង្វាន់៤ឆ្នាំជាប់ៗគ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលរីកចម្រើនលឿនជាងគេនៅកម្ពុជាឆ្នាំ២០១៨, ២០១៩, ២០២០, និង២០២១ ដែលផ្តល់ដោយ The Global Banking and Finance Review ដែលជាក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស និងពានរង្វាន់ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការច្នៃប្រឌិតថ្មីជាងគេនៅកម្ពុជាឆ្នាំ២០២១ ដែលផ្តល់ដោយ International Business Magazine ដែលជាក្រុមហ៊ុនមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕