(ភ្នំពេញ)៖ Maxus គឺជាយីហោល្បីមួយ ក្នុងចំណោមម៉ាកល្បីៗជាច្រើន ដែលស្ថិតនៅក្រោមក្រុមហ៊ុនដ៏ធំគឺ SAIC Motor។ យីហោ Maxus កំពុងបន្តនិមិត្តសញ្ញា នៃដំណើរការបច្ចេកទេសទំនើបដ៏ល្អឥតខ្ចោះ, ការសន្សំសំចៃខ្ពស់, តម្លៃសមរម្យ និងភាពជឿជាក់ដ៏អស្ចារ្យសម្រាប់រថយន្តរបស់ខ្លួន។
Maxus បានមកដល់ទីផ្សារប្រទេសកម្ពុជា តាំងពីខែកក្កដាឆ្នាំ២០២០មកម្ល៉េះ ដែលស្ថិតក្រោមការនាំចូលដោយក្រុមហ៊ុន TF Motors Cambodia។ រថយន្ត Maxus មានលក់នៅក្នុងប្រទេសកម្ពុជា តាមរយៈ៣ម៉ូឌែលដូចជា៖ ភីកអាប់ Maxus T60, MPV គឺ Maxus G50 និង Maxus D60 ជាប្រភេទ SUV ៧កៅអី។
ក្រុមហ៊ុន Maxus Cambodia បានបន្តសម្រេចបាននូវតួលេខ នៃការលក់ចេញដែលកំពុងកើនឡើង នៃខែសីហានេះ ជាមួយនឹងការលក់ចេញលើសពី១០គ្រឿង ក្នុងរយៈពេលត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះ។
នេះគឺជាការចាប់ផ្តើមដ៏ល្អ មួយសម្រាប់យីហោ Maxus នៅប្រទេសកម្ពុជាដែល Maxus បន្តធ្វើឲ្យប្រសើរឡើង លើទីផ្សាររថយន្តថ្មី ដោយមានការកើនឡើង ពីមួយខែទៅមួយខែ បើប្រៀបធៀបទៅនឹងឆ្នាំមុន។
Maxus មានការកើនឡើងយ៉ាងល្អ នៅក្នុងវិស័យរថយន្ត SUV របស់ខ្លួន ខណៈពេលបច្ចុប្បន្ននេះ វាមានម៉ូដែល៣ប្រភេទ ដែលជាម៉ូឌែលគួរឲ្យចាប់អារម្មណ៍ លើវិស័យយានយន្តដែលពេញនិយមបំផុត នៃទីផ្សារប្រទេសកម្ពុជា។
ការរីកចម្រើនគួរឲ្យចាប់អារម្មណ៍របស់ Maxus គឺ Maxus D60 ស៊េរីថ្មីដែលជារថយន្តប្រភេទ SUV ៧កៅអី អមនឹងតម្លៃចាប់ពី៤២,៩៩៩ដុល្លារ រួមទាំងការធានា រយៈពេល៥ឆ្នាំ ហើយអតិថិជន ក៏អាចទិញបានជាមួយនឹងសេវាកម្មបង់រំលោះបានទៀតផង។ Maxus D60 បានបំពាក់ដោយម៉ាស៊ីនតួបូចំណុះ ១.៥T រួមនឹងប្រអប់លេខអូតូ៧វគ្គ ដែលផ្តល់កម្លាំង 169hp និងកម្លាំងរមួល 250Nm។
ម៉ូឌែលមួយផ្សេងទៀតគឺ Maxus T60 ដែលមានតម្លៃចាប់ពី ២៩,៩៩៩ដុល្លារ រួមនឹងការថែមជូនដូចជា៖ ប៉ាណាមុខពណ៌ខ្មៅដែលធ្វើឲ្យរថយន្តនេះ កាន់តែទាក់ទាញ និងមើលទៅកាន់តែមានអំណាច, បិទស្កុតការពារកម្តៅ និងកម្រាលជើងប្រណិត។
ទន្ទឹមនឹងនេះដែរ រថយន្ត Maxus G50 ក៏មានតម្លៃសមរម្យដែរ ដោយចាប់ផ្តើមពី ៣២,៩៩០ដុល្លារប៉ុណ្ណោះ ហើយវាជាប្រភេទរថយន្ត MPV ៨កៅអីដែលស័ក្ត សម្រាប់ការប្រើប្រាស់ ជាលក្ខណៈគ្រួសារ។
ថ្មីៗនេះ ក៏មានធនាគារក្នុងស្រុកមួយ ក្នុងទីក្រុងភ្នំពេញ បានទិញរថយន្ត Maxus T60 ចំនួន៥គ្រឿង ជាកាដូសម្រាប់បុគ្គលិករបស់ពួកគេ នេះដែលបង្ហាញថា រថយន្ត Maxus ពិតជាមានចំណុចពិសេស ដែលអាចទាក់ទាញដល់អ្នកគ្រប់គ្រងធនាគារក្នុងស្រុកនោះ ក្នុងការសម្រេចចិត្តជ្រើសរើស និងទិញយករថយន្ត Maxus ធ្វើជាដៃគូធ្វើដំណើរ ដើម្បីជួយសម្រួលដល់ការងារប្រចាំរបស់ពួកគេ។
រថយន្ត Maxus ទាក់ទាញដោយភាពស្រស់ស្អាត និងអស្ចារ្យរបស់ពួកគេ ដែលពោរពេញទៅដោយបច្ចេកវិទ្យាថ្មី ក្នុងតម្លៃសមរម្យមិនគួរឲ្យជឿ។ រថយន្ត Maxus ភ្ជាប់មកជាមួយជម្រើសជាច្រើន សម្រាប់ប្រជាជនកម្ពុជា ក្នុងការសម្រេចចិត្ត។ ដូច្នេះប្រសិន បើលោកអ្នកកំពុងស្វែងរករថយន្តថ្មី សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬ លក្ខណៈគ្រួសារនោះ រថយន្ត Maxus ក៏ជាជម្រើសដ៏ល្អសម្រាប់អ្នកផងដែរ៕
http://image.freshnewsasia.com/2020/id-154/fn-2021-08-18-14-04-47-2.JPG