(កូរ៉េ)៖ ដូចទស្សនិកជនបានជ្រាបស្រាប់ហើយថា ប្រធានាធិបតីរបស់កូរ៉េខាងត្បូង គឺលោក Moon Jae In និងក្រុមចម្រៀង K-POP ដ៏ល្បីល្បាញ BTS មានភាពស្និទ្ធស្នាលគ្នាយ៉ាងណា ខណៈលោក Moon ក៏ត្រូវបានគេចាត់ទុកថា ជាអ្នកគាំទ្រដ៏ពិសេសមួយរូប របស់ក្រុម BTS ផងដែរ ជាពិសេសលោកតែងតែមានមោទនភាពនូវសមិទ្ធផលដែលក្រុម BTS ទទួលបាន។ ជាថ្មីម្តងទៀត តាមរយៈថ្លែងសារពិសេស ក្នុងឱកាសខួបលើកទី៧៦ នៃទិវារំដោះឧបទ្វីបកូរ៉េ លោក Moon បានសរសើរចំៗ ទៅលើក្រុម BTS និងតារាជើងចាស់របស់កូរ៉េពីររូបទៀត សម្រាប់ធ្វើឲ្យវប្បធម៌ និងសិល្បៈកូរ៉េកាន់តែល្បីល្បាញ និងមានឥទ្ធិពលទូទាំងពិភពលោក។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោកប្រធានាធិបតី Moon Jae In បាន លើកឡើង ពី វិស័យសិល្បៈកម្សាន្តកូរ៉េព្រម ទាំងផលវិជ្ជមានរបស់វិស័យ ចំពោះ ពិភពលោកក្នុងសុន្ទរកថារបស់លោក នាឱកាសខួបលើកទី៧៦ នៃទិវារំដោះឧបទ្វីបកូរ៉េ ។
បន្ថែមពីនេះ លោកប្រធានាធិបតី Moon Jae In បាន បង្ហាញ ឧទាហរណ៍ ខ្លះៗ អំពីអ្វី ដែលអ្នកសិល្បៈរបស់ កូរ៉េ ខិតខំសម្រេច រហូត ជះឥទ្ធិពល មិន ត្រឹម តែ នៅ ប្រទេស កូរ៉េ ប៉ុណ្ណោះ ទេ ថែម ទាំង ពិភពលោក ទាំង មូល នា ពេល បច្ចុប្បន្ន នេះ ផ្ទាល់។ លោក បាន លើកយក រឿង «Parasite» ដែលជាស្នាដៃរបស់លក Bong Joon Ho ដែលជារឿង ទទួល បាន ការ គាំទ្រ យ៉ាងខ្លាំង និងចំណាត់ថ្នាក់ កំពូល នៃបទ «Butter» របស់ BTS ដែលឈរលើតារាង Billboard របស់អាមេរិកជាច្រើនសប្តាហ៍ជាប់ៗគ្នា ជាពីសេសគឺការទទួលពានរង្វាន់អូស្ការជាប្រវត្តិសាស្ត្រ របស់សិល្បការិនីជើងចាស់ Youn Yuh Jung តាមរយៈរឿង «Minari» ។
គួរជម្រាបថា នេះមិនមែនជាលើកទី១ទេ ដែលប្រធានាធិបតីរបស់កូរ៉េខាងត្បូង លោក Moon Jae In បានលើកសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះសិល្បករ-សិល្បការិនីរបស់ខ្លួន ពោលជាច្រើនលើកមកហើយ ខណៈ BTS ជាក្រុមចម្រៀងដែលលោក Moon តែងលើកសរសើរជាញឹកញាប់។ តែយ៉ាងណា ការលើកសរសើរជាថ្មីម្តងទៀត សម្រាប់ BTS និងតារាជើងចាស់លោក Bong Joon Ho និង លោកស្រី Youn Yuh Jung៕