(កាបុល)៖ អត្តពលិកប៉ារ៉ាឡាំពិករបស់អាហ្វហ្គានីស្ថាន ២រូបត្រូវបានបញ្ឈប់ ដោយសារតែភាពចលាចលនៅក្នុងប្រទេស របស់ខ្លូន ដែលត្រៀមនឹងចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុននោះត្រូវបានខកខានទៅវិញ។
តែយ៉ាងណាប្រទេសស្ថិតនៅទ្វីបអាស៊ីមួយនេះ ក៏មានកីឡាការិនី Zakia Khudadadi និង Hossain Rasouli បានធ្វើដំណើរទៅដល់ប្រទេសជប៉ុនដោយសុវត្ថិភាពហើយនៅថ្ងៃអង្គារនេះ ប្រភេទកីឡាតេក្វាន់ដូ។
Khudadadi នឹងក្លាយជាស្ត្រីដំបូងគេដែលតំណាងឲ្យប្រទេសអាហ្វហ្គានីស្ថានក្នុងការដង្ហែរទង់ជាតិនៅក្នុងពិធីបើកព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ដែលចាប់ផ្តើមនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ខាងមុខ។
លោក Arian Sadiqi ប្រធានគណៈកម្មាធិការអូឡាំពិកអាហ្វហ្គានីស្ថានបានថ្លែងប្រាប់ BBC Sport ថា «វាជាការបាត់បង់ និងបំផ្លិចបំផ្លាញដ៏ធំសម្រាប់ជាតិ»។
ថ្មីៗនេះដែរ ជើងហោះហើរជាច្រើនត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារភាពភាពច្របូកច្របល់នៅព្រលានយន្តហោះនៃទីក្រុងកាបុល គ្រាដែលក្រុមតាលីបង់ បានកាន់កាប់ទីក្រុងកាបុលទាំងស្រុងនោះ។
ស្ថានការណ៍ទាំងមូលបានប្រែទៅជាមានភាពច្របូកច្របល់យ៉ាងឆាប់រហ័ស ធ្វើឲ្យអត្តពលិកនៃប្រទេសនេះគ្មានជម្រើសអ្វីក្រៅពីដកខ្លួនចេញពីការប្រកួតនេះ ព្រោះគ្មានជើងហោះហើរពាណិជ្ជកម្មចូល ឬចេញពីអាហ្វហ្គានីស្ថានលើកលែងតែមូលដ្ឋានយោធាតែប៉ុណ្ណោះ។ គិតមកទល់នឹងពេលនេះ យ៉ាងហោចណាស់មានមនុស្ស ៥នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅឯអាកាសយានដ្ឋាន ដោយជើងហោះហើរទាំងអស់ត្រូវបានបញ្ឈប់នោះ៕