(អេស្ប៉ាញ)៖ ក្លិប FC Barcelona អាចកែប្រែស្ថានភាពខ្វះខាត ផ្នែកសេដ្ឋកិច្ចរបស់ពួកគេ ក្នុងរយៈពេល១ឆ្នាំកន្លះ, នេះបើតាមសម្តីប្រធានក្លិប លោក Joan Laporta បានលើកឡើង ក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃចន្ទនេះ, បន្ទាប់ពីលើកឡើងថា ក្លិបបានបញ្ចប់កាលពីឆ្នាំមុន ជាមួយនឹងការចំណាយ៤៥១លានអឺរ៉ូ (៥៣១លានដុល្លារ) លើសប្រាក់ចំណូល, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ។
«ខ្ញុំគិតថា រយៈពេល២ឆ្នាំទៀត ក្លិបនឹងមានស្ថានភាពល្អ», នេះបើតាមសម្តីលោក បានប្រាប់អ្នកសារព័ត៌មាន។ លោកបន្ថែមថា ក្លិបមានកិច្ចសន្យាឧបត្ថម្ភសំខាន់ៗជាច្រើន ដែលបើកស្វាគមន៍ចំពោះពួកគេ។
ជាមួយនឹងហិរញ្ញវត្ថុរបស់ពួកគេ នៅក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីអតិផរណាប្រាក់ឈ្នួលជាច្រើនឆ្នាំ និងការផ្ទេរកីឡាករក្នុងតម្លៃថ្លៃៗ, បានធ្វើឲ្យក្លិប មិនអាចសម្រេចកិច្ចសន្យាថ្មីរបស់ខ្លួន ជាមួយនឹងតារាបាល់ទាត់ Lionel Messi, ធ្វើឲ្យមានការចាកចេញដ៏ភ្ញាក់ផ្អើលរបស់លោក ទៅកាន់ក្លិប Paris St Germain របស់បារាំង កាលពីសប្តាហ៍មុន។
បំណុលសរុបរបស់ក្លិប មានចំនួន១.៣៥ពាន់លានអឺរ៉ូ ក្នុងនោះ៦៧៣លានអឺរ៉ូ ជាបំណុលជំពាក់ធនាគារ, នេះបើតាមសម្តីលោក Laporta៕