(ភ្នំពេញ)៖ ក្រុមហ៊ុន Bluebell Group ដែលជាក្រុមហ៊ុនចែកចាយ និងជាប្រតិបត្តិករម៉ាកយីហោពហុបណ្ដាញល្បីៗ (omnichannel) ឈានមុខគេមួយរបស់អាស៊ី បានប្រកាសអំពីការដាក់ឱ្យដំណើរការនូវប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ដោយបន្ថែមនូវមជ្ឈមណ្ឌលនៅក្នុងអាស៊ីចំនួនមួយបន្ថែមទៀត ទៅលើបណ្ដាញទីផ្សារចំនួន១០ ដែលមានស្រាប់របស់ក្រុមហ៊ុន។

នៅកម្ពុជា ក្រុមហ៊ុន Bluebell Group នឹងធ្វើការងារជាមួយនឹងដៃគូម៉ាកយីហោល្បីៗដែលមានស្រាប់ និងដៃគូថ្មីៗរបស់ខ្លួន ដើម្បីធ្វើប្រតិបត្តិការ និងធ្វើការអភិវឌ្ឍន៍នៅក្នុងស្រុក។ លើសពីនេះទៅទៀត គ្រុបនេះត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងផ្សារទំនើបលក់រាយ នៅក្នុងសំណង់មួយដ៏លេចធ្លោ គឺអគារ The Peak ដែលស្ថិតនៅចំកណ្ដាលបេះដូងរាជធានីភ្នំពេញ។

សម្រាប់បទពិសោធន៍នៃការគ្រប់គ្រងម៉ាកយីហោល្បីៗរបស់ក្រុមហ៊ុន Bluebell Group និងផ្ដល់ជូននូវជំនាញត្រូវការជាចាំបាច់ក្នុងការច្នៃប្រឌិតផ្សារទំនើប ដែលនឹងទាក់ទាញដល់អ្នកប្រើប្រាស់
នាពេលបច្ចុប្បន្ន។

លើសពីនោះ ចក្ខុវិស័យរបស់ក្រុមហ៊ុនសម្រាប់គម្រោងនេះ គឺផ្ដោតជុំវិញ «ហាងទំនិញលក់រាយដែលផ្ដល់នូវភាពងាយស្រួល» ដោយអតិថិជនអាចធ្វើដំណើរមកដោយផ្ទាល់ ឬទិញទំនិញតាមរយៈប្រព័ន្ធឌីជីថល ប្រកបដោយភាពងាយស្រួលក្នុងលក្ខណៈជាការដើរទិញទំនិញតាមហាង និងសេវាអតិថិជន មានភាពច្បាស់លាស់ ដើម្បីរួមចំណែកដល់ការធ្វើឱ្យបទពិសោធន៍ផ្សារទំនើបលក់រាយឈានដល់កម្រិតល្អឥតខ្ចោះ រួមជាមួយនឹងការរៀបចំម៉ាកយីហោ ដែលចាំបាច់ក្នុងការទាក់ទាញទាំងភ្ញៀវទិញទំនិញក្នុងស្រុក និងភ្ញៀវទិញទំនិញរួចពន្ធ ក្នុងនោះមានទាំងម៉ាកយីហោបែបប្រណីត ម៉ូតសម្លៀកបំពាក់ទាន់សម័យ ម៉ាកយីហោអាហារ និងភេជ្ជៈ ព្រមទាំងគោលគំនិតដែលទទួលបានពីបទពិសោធន៍រាប់សិបឆ្នាំកន្លងមកហើយ។

លោក Pierre Balsan អគ្គនាយកនៃក្រុមហ៊ុន Bluebell Cambodia បានបង្ហាញអំពីសេចក្ដីសោមនស្សរីករាយ ចំពោះការបើកទីផ្សារនៅក្នុងប្រទេសកម្ពុជា។ កម្ពុជា ជាព្រំដែនថ្មីនៃផ្សារទំនើបលក់រាយ ហើយក្រុមហ៊ុន Bluebell Cambodia បានពាំនាំនូវគោលគំនិតផ្សារទំនើបលក់រាយអន្តរជាតិថ្មីចុងក្រោយបំផុត ចូលមកក្នុងទីផ្សារកម្ពុជាដ៏គួរឱ្យចាប់អារម្មណ៍នេះ។

លោកបន្ដថា «ក្នុងនាមជាក្រុមហ៊ុនឈានមុខគេទៅលើផ្សារទំនើបលក់រាយប្រណីត និងទាន់សម័យអស់រយៈពេលជាង៦០ឆ្នាំកន្លងមកនេះ បច្ចុប្បន្នគ្រុបរបស់យើង ធ្វើប្រតិបត្តិការលើម៉ាកយីហោចំនួន ១៥០នៅទូទាំងតំបន់អាស៊ី ទាំងក្នុងវិស័យផ្សារទំនើបលក់រាយក្នុងស្រុក និងវិស័យផ្សារទំនើបលក់រាយសម្រាប់ភ្ញៀវទេសចរផងដែរ ដោយមាននូវជំនាញវិជ្ជាជីវៈក្នុងប្រទេសដ៏រឹងមាំសម្រាប់ម៉ាកយីហោ ដែលព្យាយាមចូល ឬពង្រីកវត្តមាននៅក្នុងទីផ្សារធំៗនានានៃតំបន់អាស៊ី»

ក្រុមហ៊ុន Bluebell Group ផ្ដល់ជូននូវផលិតផលជាច្រើនប្រភេទ រួមបញ្ចូលទាំងគ្រឿងតុបតែង ស្បែកជើង សម្លៀកបំពាក់ គ្រឿងក្រអូប គ្រឿងសម្អាង អាហារឆ្ងាញ់ៗ គ្រឿងអលង្ការ នាឡិកាដៃ វ៉ែនតា និងថ្នាំជក់ ជាដើម។ ក្រុមហ៊ុននេះបានត្រួសត្រាយផ្លូវក្នុងការកសាងម៉ាកយីហោជោគជ័យនៅក្នុងតំបន់អាស៊ី តាំងពីឆ្នាំ១៩៥៤មកម្ល៉េះ។ ក្នុងនាមជាដៃគូនៃជម្រើសរបស់អាស៊ី ក្រុមហ៊ុន Bluebell Group មានវត្តមាននៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង ចិនដីគោក តំបន់រដ្ឋបាលពិសេសហុងកុង តៃវ៉ាន់ តំបន់រដ្ឋបាលពិសេសម៉ាកាវ សិង្ហបុរី ម៉ាឡេស៊ី កម្ពុជា និងអូស្ត្រាលី។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Bluebell Group មាននិយោជិកលើសពី ៣,៨០០នាក់ ហាងលក់ទំនិញចំនួន ៦៥០កន្លែង និងផលរបរចំនួន ២ប៊ីលានដុល្លារអាមេរិក៕