(ឡុងដ៍)៖ រដ្ឋាភិបាលចក្រភពអង់គ្លេស នឹងផ្តល់ប្រាក់២៣២លានផោន (៣២០លានដុល្លារ) បន្ថែមលើមូលនិធិឆ្នោតជាតិ National Lottery ដើម្បីគាំទ្រដល់អត្តពលិក Olympic និង Paralympic របស់ខ្លួន ដែលចូលរួមប្រកួត នៅទីក្រុងប៉ារីស ក្នុងឆ្នាំ២០២៤ខាងមុខ, នេះបើតាមសម្តីលោកនាយករដ្ឋមន្ត្រី Boris Johnson ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ។

ការវិនិយោគរបស់ចក្រភពអង់គ្លេសនេះ នឹងត្រូវបានប្រើប្រាស់ ដើម្បីគាំទ្រដល់អត្តពលិក ក៏ដូចជាគ្រូបង្វឹក និងបុគ្គលិកគាំទ្រ របស់ពួកគេ។

ការវិនិយោគរបស់ក្រសួងវប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡានេះ ក៏នឹងគាំទ្រដល់អត្តពលិក និងគ្រូបង្វឹក ដែលកំណត់គោលដៅជោគជ័យ នៅឯព្រឹត្តិការណ៍ Winter Olympic និង Paralympic Games ផងដែរ។

កាលពីដើមខែនេះ, ក្រុមអត្តពលិកអង់គ្លេស (Team GB) បានឈ្នះមេដាយ៦៥គ្រឿង ក្នុងការប្រកួត២៥វិញ្ញាសារ នាទីក្រុង Tokyo និងបានបញ្ចប់ដោយឈរនៅលំដាប់ទី៤ ក្នុងតារាងមេដាយសរុប។

«Team GB បានបង្ហាញពួកយើង ថាជាក្រុមល្អបំផុតនៃប្រទេសនេះ នៅការប្រកួតនាទីក្រុង Tokyo តាមរយៈបង្ហាញពីកីឡាភាព, ការខិតខំ និងបំបែកឯតទគ្គកម្មប្រកួត», នេះបើតាមសម្តីលោក Johnson។

លោកបន្ថែមថា «ការបង្កើនមូលនិធិនេះ នឹងគាំទ្រដល់ក្រុម Team GB ដើម្បីផ្តល់នូវការប្រកួតដ៏ល្អបំផុតរបស់ពួកគេ ក្នុងរយៈពេលបីឆ្នាំខាងមុខ នៅទីក្រុងប៉ារីស»

https://www.channelnewsasia.com/sport/sport-uk-govt-invest-ps232m-support-2024-olympic-paralympic-athletes-2115786