(ម៉ាឌ្រីដ)៖ ខ្សែប្រយុទ្ធ Karim Benzema រកបាន ២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ៤-១ ទៅលើម្ចាស់ផ្ទះ Deportivo Alaves ក្នុងថ្ងៃបើកឆាកនៃសប្តាហ៍ទី១ នៅ La Liga ដោយមាន Gareth Bale ក៏ជាក្នុងជម្រើស ១១នាក់ដំបូងផងដែរ។

នេះជា ១ប្រកួត និង ៣ពិន្ទុដំបូងក្រោមការបង្វឹករបស់អ្នកចាត់ការទូទៅ Carlo Ancelotti ក្នុងការដឹកនាំ Real Madrid ជំនួសកៅអី Zinedine Zidane ដែលបានលាឈប់ នៅក្រោយពេលបញ្ចប់រដូវកាលមុន ឆ្នាំ២០២០-២០២១។

ខ្សែប្រយុទ្ធពាក់លេខ៨ Benzema រកបាន ២គ្រាប់នៅវគ្គទី២ នៅពេលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ក្នុងរយៈពេល ៤៥នាទីដំបូង គ្រាដែល Nacho Hernandes និង Vinicius Jr ក៏រកបានម្នាក់ ១គ្រាប់ផងដែរ ដ្បិត Joselu រកបានតែ ១គ្រាប់ឲ្យម្ចាស់ផ្ទះដោយបាល់ ១១ម៉ែត្រនៅពេល ដោយសារកំហុសរបស់ Thibaut Contouis នៅក្នុងប្រអប់គ្រោះថ្នាក់។

យ៉ាងណា កីឡាករខ្សែការពារស្លាបឆ្វេង David Alaba ក៏បានបង្ហាញខ្លួនលើកដំបូងផងដែរក្នុងក្លិបថ្មី Real Madrid ដែលផ្ទេរជាលក្ខណៈ free transfer ក្រោយចប់កិច្ចសន្យាជាមួយក្លិបអាល្លឺម៉ង់ Bayern Munich រួចមក ដែលបានបញ្ជូនបាល់ឲ្យ Vinicius គ្រាប់ទី៤ ចុងម៉ោងទៀតផង៕