(មេនឆេស្ទើ)៖ ខ្សែបម្រើ Paul Pogba អាចនឹងមិនមានតម្លៃផ្ទេរនៅពេលខាងមុខ នៅពេលចេញពីក្លិប Manchester United ទៅកាន់ក្លិប Paris Saint-Germain ដែលជាក្លិបគោលដៅមួយ ខណៈរូបគេមានកិច្ចសន្យាផុតកំណត់នៅរដូវក្តៅខាងមុខ ជាហេតុធ្វើឲ្យគ្មានតម្លៃខ្លួននៃការផ្ទេរចេញណាមួយ ក្រោយពេលមកដល់របស់ Lionel Messi ជាមួយក្លិប PSG។ នេះបើតាមការចេញផ្សាយដោយ Daily Mail នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។
បើសិនណាកិច្ចសន្យាថ្មីនៅកីឡដ្ឋាន Old Trafford មិនមានការកើតឡើងនោះ Pogba នឹងចាកចេញពីក្លិប Man Utd ដោយគ្មានតម្លៃខ្លួននោះទេ នៅពេលដែលកិច្ចសន្យាចាស់ផុតកំណត់នៅខែមិថុនា នារដូវក្តៅខាងមុខ ដែលរូបគេជាកីឡាករម្នាក់ត្រូវបាន Man Utd ចំណាយប្រាក់ ៨៩លានផោនទិញពីក្លិប Juventus កាលឆ្នាំ២០១៦។
បច្ចុប្បន្នភ្នាក់ងាររបស់បុរសសញ្ជាតិបារាំង Pogba បានកំពុងពិភាក្សាជាមួយ PSG ក្នុងការដេញថ្លៃប្រមាណ ៤០លានផោនក្នុងខែសីហានេះ ហើយក៏កំពុងតែពិភាក្សាជាមួយ Man Utd អំពីការស្វែងរកការបង្កើនប្រាក់ឈ្នួល ២៩០,០០០ម៉ឺនផោនប្រចាំសប្តាហ៍ នៅពេលដែល Messi ទទួលបាន ៣៥លានផោនក្នុង ១ឆ្នាំជាមួយ PSG៕