(អេស្ប៉ាញ)៖ កំពូលកីឡាករលំដាប់ថ្នាក់ពិភពលោក Lionel Messi ដែលទើបបានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ២ឆ្នាំ លេងឲ្យក្លិបយក្សបារាំង Paris Saint-Germain នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ (ពេលវេលានៅអេស្ប៉ាញ) កំពុងចេញដំណើរទៅទីក្រុងប៉ារីសហើយ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន theguardian នៅមុននេះបន្តិច។
ចំណែកឯកីឡដ្ឋាន Camp Nou របស់ក្លិបយក្សអេស្ប៉ាញ Barcelona នៅរសៀលថ្ងៃ១០ ខែសីហា ឆ្នាំ២០២១នេះ ក៏បានចាប់ផ្តើមបករូបកីឡាករ Lionel Messi ចេញពីផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មហើយដែរ ក្រោយកីឡាកររូបនេះ ចុះកិច្ចសន្យាលេងឲ្យក្លិបយក្សបារាំង PSG ជាផ្លូវការ។
Lionel Messi នឹងទទួលបានថ្លៃនឿយហត់ ៥០ម៉ឺនផោន ស្មើនឹង ៦៩ម៉ឺនដុល្លារអាមេរិកក្នុង ១សប្តាហ៍ ដែលថ្លៃជាងគេនាពេលបច្ចុប្បន្ន បើប្រៀបទាំង ៥លីគកំពូលនៅអឺរ៉ុប។ ក្នុងន័យនេះ សារព័ត៌មានអន្តរជាតិ ជាច្រើនទៀតបញ្ជាក់ថា គាត់នឹងទទួលបាន ៣៥លានដុល្លារអាមេរិកក្នុង ១ឆ្នាំ៕