(កែប)៖ ខុនដូថ្ម១ដុំកែប គឺជាស្ថាបត្យកម្មនៃការរស់នៅមួយ ដែលជាអាគារពហុមុខងារ និងជាកន្លែងស្នាក់នៅរួមមួយ ដែលសាកសមបំផុត សម្រាប់ការរស់នៅអចិន្ត្រៃយ៍ ឬវិស្សមកាល ហើយក៏ជាគម្រោងខុនដូខ្ពស់ និងដំបូងគេបង្អស់ស្ថិតក្នុងខេត្តកែបផងដែរ។

ខុនដូថ្ម១ដុំមានកំពស់១២ជាន់ រចនាឡើងតាមបែបស្ថាបត្យកម្មសហសម័យ រួមជាមួយការឆ្នៃប្រឌិតខ្ពស់បែបធម្មជាតិ ដែលផ្តល់ជូននូវសំណង់អាគារដែលរឹងមាំ រចនាបទដ៏ប្រណិត និងហ៊ុព័ទ្ធដោយធម្មជាតិ ស្ថិតលើចង្កេះភ្នំឧទ្យានជាតិកែប ដោយគ្រប់គេហដ្ឋាន (Unit) ផ្តល់ជូននូវទេសភាព ដែលអាចមើលឃើញផ្ទៃសមុទ្រ និងធម្មជាតិជុំវិញអាគារយ៉ាងស្រស់បំព្រង។

លោក ឃុយ ពី តំណាងឲ្យក្រុមហ៊ុន អៀ ហ៊ុយងី ឡៅ គីមលី ឌីវេឡុបម៉ិន និងជាស្ថាបនិកគម្រោងខុនដូថ្ម១ដុំ បានថ្លែងថា បច្ចុប្បន្នគម្រោងខុនដូថ្ម១ដុំកែប បាន និងកំពុងបន្តជំរុញការសាងសង់ ទៅតាមបទដ្ឋានគុណភាពស្តង់ដារ ដើម្បីបញ្ចប់គម្រោងទៅតាមកាលកំណត់ នៅពាក់កណ្ដាលឆ្នំា២០២៣។

លោកបានបន្តទៀតថា «ខ្ញុំបានប្រើប្រាស់បទពិសោធន៍ នៅក្នុងវិស័យស្ថាបត្យកម្មជាង២០ឆ្នាំមក បង្កើតវាឡើង បូករួម និងការរក្សាក្តីប្រាថ្នា ក្នុងការរចនាប្លង់ ដើម្បីស្ថាបនាលំនៅដ្ឋានដែលផ្តល់នូវភាពសុខដុមរមនា និងផាសុកភាពពីធម្មជាតិដល់ការរស់នៅ។ ដែលខ្ញុំអាចនិយាយបានថា គម្រោងមួយៗរបស់ក្រុមហ៊ុនយើង តែងតែបានសម្រិតសម្រាំងបំផុត តាំងពីការរចនាប្លង់ រហូតដល់ការសាងសង់ ដោយផ្តោតលើគុណភាពនិងគុណតម្លៃជាសំខាន់»។

លោកបន្តថា ចក្ខុវិស័យរបស់គម្រោងថ្ម១ដុំ គឺមិនមែនគ្រាន់តែជាកន្លែងស្នាក់នៅសម្រាប់លក់ប៉ុណ្ណោះទេ តែយើងចង់បង្កើតឲ្យមាននូវការរស់នៅ ដែលហ៊ុព័ន្ធដោយធម្មជាតិមានខ្យល់បរិសុទ្ធ មានបរិយាកាស ផាសុកភាព និងបរិស្ថានស្រស់បំព្រងជាមួយធម្មជាតិព្រៃភ្នំ សមុទ្រ និងរុក្ខជាតិបៃតង ដែលអតិថិជនរបស់យើងនឹងទទួលបានជីវិតរស់នៅបែបឯកជន ក្នុងទីតាំងដ៏ល្អឥតខ្ចេះសម្រាប់ធ្វើលំហាត់ប្រាណ ស្រូបខ្យល់អាកាសបរិសុទ្ធ និងសម្រាកលំហែកាយដ៏ពេញលេញមួយ ដែលខ្ញុំជឿជាក់ថាទាំងនេះ គឺជាអ្វីដែលបងប្អូនយើងតែងគិតស្រមៃចង់បាន។

គម្រោងស្ថាបត្យកម្មថ្ម១ដុំ ក៏បានរៀបចំនូវកម្មវិធីលក់ពិសេស ដែលមិនធ្លាប់មានពីមុនមក នៅលើគម្រោងទាំង៣ ដែលមានដូចជា ខុនដូថ្ម១ដុំកែប, ខុនដូថ្ម១ដុំ Madam LAO Suite, និងគម្រោងផ្ទះទី២ថ្ម១ដុំ THE GOLF ដែលមានចម្ងាយ ៤៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដោយប្រើរយៈពេល១ម៉ោងសម្រាប់ធ្វើដំណើរ។

កម្មវិធីលក់ពិសេសនេះ មានសុពលភាពចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដែលអតិថិជនទាំងអស់ នឹងទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់ទៅ ៧% និងទទួលបាន Coupon បញ្ចុះតម្លៃជាទឹកប្រាក់ចំនួន ៨,៨៨៨ X៣ ភ្លាមៗបន្លែមទៀត។

គម្រោងអាគារពហុមុខងារ ខុនដូថ្ម១ដុំកែប មានកំពស់១២ជាន់ ដែលមានគេហដ្ឋាចំនួន ៧៥+១Unit ជាមួយគុណភាពសំណង់ស្តង់ដារអន្តជាតិ និងបំពាក់នូវគ្រឿងបរិក្ខាទំនើបរួចជាស្រេច។ អ្វីដែលពិសេសជាងនេះគឺ មានទីធ្លារវេរ៉ង់ដាខាងក្រៅធំទូលាយ ដែលជាកន្លែងអាចអង្គុយ លេងយកខ្យល់អាកាសធម្មជាតិព្រៃភ្នំ សមុទ្រ និងផ្តល់នូវភាពស្រស់ស្រាយ ផាសុកភាព សុភមង្គល និងសុវត្តិភាពសំរាប់អ្នកនិងក្រុមគ្រួសារ។

លើសពីនេះក៏មានចំណតរថយន្ត ផ្សារម៉ាត រោងកុន ស្កាយបា Jacuzzi អាងហែលទឹកលើអាកាសដ៏ធំបំផុត ដែលការស់នៅបែបនេះ គឺមានតែនៅក្នុងគម្រោងខុសដូរថ្ម១ដុំកែបតែប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ វាជាទីតាំងដ៏ល្អបំផុត ដោយលោកអ្នកចំណាយត្រឹមតែ ១នាទីពីឧទ្យានជាតិកែប ៣នាទីពីស្រីសឆ្នេកែប ៥នាទីពីផ្សារក្តាម ១០នាទីពីសេះស ក្នុងការធ្វើដំណើរ។
បច្ចុប្បន្នភាពនេះគម្រោងអាគារពហុមុខងារខុនដូថ្ម១ដុំកែប កំពុងសាងសង់ដល់ជាន់ទី៣ និងសម្រេចការសាងសង់ នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុននេះ៕