(តូត្យូ)៖ ក្រុមអត្តពលិកចិន នៅពេលនេះបន្តរកបានមេដាយមាសបានចំនួន ៣៣គ្រឿង ដែលធ្វើបានដោយវិញ្ញាសាលោតទឹកផ្នែកនារី Quan Hongchan កម្រិត ១០ម៉ែត្រ ខណៈដែលលើវិញ្ញាសាលោតទឹកនេះក៏ក្រុមចិន រកបានមេដាយមាសបានដល់ទៅ ៦គ្រឿងច្រើនជាងគេផងដែរ ហើយលទ្ធផលនេះគិតត្រឹមម៉ោង ៥ល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១(ម៉ោងនៅកម្ពុជា) នៃព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic 2020។

លើវិញ្ញាសាលោតទឹកកម្រិត ១០ម៉ែត្រផ្នែកនារី ក្រុមចិនរកបានមេដាយមាសនឹងប្រាក់ ខណៈក្រុមអូស្ត្រាលី បានត្រឹមមេដាយសំរិទ្ធ ខណៈដែលលទ្ធផលបណ្តោះអាសន្នក្រុមអត្តពលិកចិន រកបានមេដាយសរុប ៧៣គ្រឿងមានមេដាយមាស ៣៣គ្រឿងហើយមេដាយប្រាក់ ២៤គ្រឿងនឹងសំរិទ្ធ ១៦គ្រឿង គ្រាដែលក្រុមសហរដ្ឋអាមេរិក រកបានមេដាយមាស ២៧គ្រឿង,ប្រាក់ ៣៤គ្រឿងនឹងសំរិទ្ធ ២៥គ្រឿងសរុប ៨៦គ្រឿងច្រើនជាងគេ។

នៅពេលដែលក្រុមម្ចាស់ផ្ទះជប៉ុន រកបានមេដាយមាស ២១គ្រឿង,ប្រាក់ ៨គ្រឿងនឹងសំរិទ្ធ ១៤គ្រឿងសរុបរកបាន ៤៣គ្រឿងនៅពីលើក្រុមអូស្ត្រាលី ដែលរកបានមេដាយមាស ១៧គ្រឿង,ប្រាក់ ៤គ្រឿងនឹងសំរិទ្ធ ១៨គ្រឿងសរុប ៣៩គ្រឿង។ ហើយនេះក៏ជាមេដាសមាយលើកដំបូងរបស់កីឡាការិនី Quan Hongchan ដែលធ្វើបានត្រឹមវ័យ ១៤ឆ្នាំប៉ុណ្ណោះ៕