(ភ្នំពេញ)៖ ឥទ្បូវនេះ សម្រាប់អ្នកអាជីវកម្មអាជីព អាចទិញតាមអនទ្បាញ បានយ៉ាងងាយស្រួលពីកម្មវិធីទូរស័ព្ទរបស់ម៉ាក្រូ ដែលនឹងដឹកជញ្ជូនដោយក្រុមហ៊ុនដឹកជញ្ជូន TADA Delivery តាមរយៈសេចក្តីប្រកាសនាពេលថ្មីៗនេះ ពីការចាប់ដៃគូអាជីវកម្មផ្តាច់មុខរវាងក្រុមហ៊ុនទាំងពីរ។
ក្រុមហ៊ុន TADA Delivery ផ្តល់សេវាដឹកជញ្ជូនដែលមានប្រព័ន្ធបច្ចេកវិទ្យាជឿនលឿន និងតែងបន្តវិវត្តន៍ទៅមុខជានិច្ច។ ប្រព័ន្ធបច្ចេកវិទ្យានេះ អាចភ្ជាប់រាល់ការបញ្ជាទិញទាំងអស់ ទៅកាន់អ្នកដឹកជញ្ជូន ដែលនឹងរៀបចំការទិញនិងដឹក ពីដើមដល់ចប់ជូនលោកអ្នកប្រកបដោយគុណភាព និងទំនុកចិត្ត។
ការសហការនេះ នឹងជួយដល់អតិថិជន ក្នុងការទិញទំនិញអនទ្បាញបានយ៉ាងស្រួល សុវត្ថិភាព និងកាត់បន្ថយពីការឆ្លងជំងឺកូវីដ១៩ ក៏ដូចជាផ្តល់ជាសារប្រយោជន៍ និងប្រាក់ចំណូលកាន់តែច្រើន ដល់អតិថិជនអាជីវកម្មទាំងអស់។
ការចាប់ដៃគូសហការនេះ បានបង្ហាញពីសក្តានុពលរបស់ក្រុមហ៊ុនដឹកជញ្ជូន TADA Delivery ដែលមកពីប្រទេសសឹង្ហបុរី នៅក្នុងទីផ្សារសេវាកម្មដឹកជញ្ជូនកម្ពុជា ដែលអាចបន្តចាប់ដៃគូធំៗជាបន្តបន្ទាប់។
គួរបញ្ជាក់ផងដែរថា TADA Delivery ក៏ទើបតែប្រកាសការចាប់ដៃគូដឹកជញ្ជូនផ្តាច់មុខ ជាមួយសណ្ឋាគារលំដាប់ផ្កាយប្រាំ Hyatt Regency Phnom Penh កាលពីដើមឆ្នាំ២០២១នេះ។
TADA Delivery លើកទ្បើងថា នឹងបន្តពង្រីកការសហការ ជាមួយក្រុមហ៊ុនជាច្រើន ដើម្បីបង្កើនដៃគូថ្មីៗក្នុងការសម្រួលអាជីវកម្មក្នុងស្រុក ឲ្យសម្របខ្លួនទៅតាមបរិបទថ្មី អំទ្បុងពេលរីករាលដាល នៃជំងឺកូវីដ-១៩ ដែលតម្រូវឲ្យអាជីវកម្ម ងាកមកផ្តោតលើការលក់តាមអនទ្បាញ និងផ្អែកលើការដឹកជញ្ជូន ក្នុងការបន្តទំនាក់ទំនង ជាមួយអតិថិជន។
ហើយអ្វីដែលកាន់តែពិសេសនោះគឺ TADA Delivery បានបន្តពង្រីកខ្លួន ទៅតាមបណ្តោយផ្លូវជាតិលេខ៦ សម្រាប់ខេត្តកំពង់ធំ និងខេត្តសៀមរាប (កំពង់ថ្ម កំពង់ក្តី និងដំដែក) ហើយគ្រោងពង្រីកបន្តសក្តានុពលផ្នែកដឹកជញ្ជូនរបស់ខ្លួន ទៅតាមបណ្តាខេត្តក្រុងជាច្រើនផ្សេងទៀត ជាបន្តបន្ទាប់។
ប្រសិនបើអ្នកចង់ធ្វើការទិញទំនិញតាមរយៈផ្សារ Makro អ្នកអាចចូលទៅកាន់ Makro Cambodia Application ឬ គេហទំព័រ www.makrocambodiaclick.com ដើម្បីកម្មង់ទំនិញ ឬទាក់ទងមកលេខទូរស័ព្ទ ០៨៩ ៥៥៥ ៦៦៥។
TADA Delivery នឹងរៀបចំការដឹកជញ្ជូនដល់មុខផ្ទះរបស់អ្នក។ ហើយកុំភ្លេចរង់ចាំមើលនៅក្នុងផេក Facebook: TADA Cambodia និង Makro Cambodia ដើម្បីទទួលបានកម្មវិធីបញ្ចុះតម្លៃពិសេសមុនគេពីការសហការនេះ។
សម្រាប់ព័ត៌មានលំអិតពីសេវាកម្ម TADA Delivery សូមចូលទៅកាន់ https://www.tada.delivery/?lang=km ៕