(តូក្យូ)៖ បាល់ទាត់ ជាប្រភេទកីឡាមួយក្នុងចំណោម ៣៣ប្រកួតដែលដាក់ឲ្យប្រជែងមេដាយនៅព្រឹត្តិការណ៍ Tokyo Olympic Games 2020 លើកទី៣២ នេះ នឹងចាប់ផ្តើមប្រកួតមុនគេតែម្តង ដោយមាន ១២ប្រទេសចូលរួមចែកចេញជា ៣ពូល។

ការប្រកួតមុនគេសន្សំពិន្ទុក្នុងពូលនេះដែរ នៅមុនពេលយុទ្ធនាការមាន ៤ឆ្នាំម្តង Summer Olympic Games ឆ្នាំ២០២០ ដែលសម្ពោធជាផ្លូវការនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នៅថ្ងៃពុធ ទី២១ ខែកក្កដាស្អែកនេះ ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីទាំង ១២ក្រុមនឹងធ្វើការប្រកួតបើកឆាកតែម្តងចាប់ពីម៉ោង ២៖៣០នាទីរសៀលតទៅ (ម៉ោងនៅកម្ពុជា) នៅពេលដែលអង់គ្លេស ត្រូវប៉ះគូប្រជែងស្រ្តីឈីលីដែលមកពីតំបន់អាមេរិកឡាទីននាកីឡដ្ឋានស្ថិតនៅទីក្រុង Sapporo ពីការប្រកួតសន្សំពិន្ទុបើកឆាកនៃពូល E ដែលមានកាណាដា និងម្ចាស់ផ្ទះសាម៉ូរៃជប៉ុនផងដែរ។ បាល់ទាត់ផ្នែកបុរសក៏មាន ១៦ក្រុមចូលរួមផងដែររាប់ពីពូល A ដល់ពូល D កម្រិតយុវជនអាយុក្រោម ២៣ឆ្នាំ និងលើសអាយុ ២៣ឆ្នាំអាចមាន ៣នាក់ផងដែរ ក្នុង ១ក្រុម។

នេះជាលើកទី២ ផងដែរសម្រាប់បាល់ទាត់នារីអង់គ្លេស ពីការបង្ហាញខ្លួននៅ Olympic គ្រាដែលបង្ហាញខ្លួនលើកទី១ ក្នុងទឹកដីរបស់ខ្លួនកាលឆ្នាំ២០១២ ដែលបានចាញ់កាណាដានៅវគ្គ ៨ក្រុម មុនពេលខកខាន Rio Olympics 2016 នៅប្រទេសប្រេស៊ីល។

គួររំលឹកផងថា ជម្រើសជាតិនារីអាល្លឺម៉ង់ ជាក្រុមការពារតំណែងមេដាយមាស កាលឈ្នះនៅ Rio Olympics 2016 នៅប្រទេសប្រេស៊ីល នៅពេលយកឈ្នះស៊ុយអែតនៅវគ្គផ្តាច់ព្រ័ត្រ គ្រាដែលកាណាដាដណ្តើមបានមេដាយសំរិទ្ធ នៅពេលយកឈ្នះម្ចាស់ផ្ទះប្រេស៊ីលផងដែរ៕

ព័ត៌មាននេះឧបត្ថម្ភដោយ៖ GANZBERG BEER