(បរទេស)៖ តារាសម្តែងល្បីឈ្មោះជនជាតិចិន-កាណាដា និងជាតារាចម្រៀងក្នុងក្រុម K-POP គឺលោក Kris Wu ត្រូវបានគេដឹងថា ត្រូវប៉ានយ៉ាងខ្លាំងក្នុងការធ្វើជាអ្នកផ្សព្វផ្សាយផលិតផល ដោយធ្វើជា Brand Ambassadors ឲ្យក្រុមហ៊ុនម៉ាកល្បីៗជាច្រើនក្នុងប្រទេសចិន។ តែយ៉ាងណា បច្ចុប្បន្ននេះការងាររបស់លោកស្រាប់តែ រងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែឥទ្ធិពលនៃពាក្យចចាមអារ៉ាម ដែលចោទលោកថា បានលួងលោមក្មេងស្រី ដើម្បីរួមភេទ។

បើតាមការចេញផ្សាយដោយសារព័ត៌មាន Global Times នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា រហូតមកទល់នឹងពេលនេះមានម៉ាក់ផលិតផលល្បីៗនៅចិនមួយចំនួន ក្នុងនោះរួមទាំងម៉ាកគ្រឿងសំអាង Kans បានប្រកាសលុបចោលកិច្ចសន្យារការងារជាមួយ លោក Kris Wu ភ្លាមៗ ក្រោយពីពាក្យចចាមអារ៉ាមកាន់តែរីកធំទៅៗ។

ពាក្យចចាមអារ៉ាមពីតារាប្រុស Kris Wu កាន់តែសុះសាយពេញបណ្តាញសង្គមចិន Weibo ដោយផ្សព្វផ្សាយពីស្រីស្អាតម្នាក់ឈ្មោះ Du Meizhu បាននិយាយថា Kris Wu បានប្រើប្រាស់វិធីរើសក្មេងស្រីស្អាតៗដែលជា fan របស់ខ្លួន ហើយប្រាប់ពួកគេថាដើម្បីធ្វើកម្មវិធី fan meeting រួចនាំទៅបន្ទប់សណ្ឋាគាររបស់ Kris បន្ទាប់មកប្រើលុយ ៧៧១៧០ ដុល្លារ ដើម្បីឲ្យបំបិទមាត់នាង ។

យ៉ាងណាមិញ ក្រោយពាក្យចចាមអារ៉ាមនេះ កាន់តែជះផលអាក្រក់ដល់ការងាររបស់លោក, តារាប្រុស Kris Wo ក៏បានចេញមកបដិសេដនៅលើសង្គម Weibo ដោយអះអាងថា ដំបូងឡើយលោកមិនចង់ឆ្លើយតប ព្រោះតែមិនចង់រំខានដល់ការងារតុលាការ ប៉ុន្តែពេលលោកនៅស្ងៀម រឿងកាន់តែអាក្រក់។ លោកបានបដិសេដនូវអ្វី ដែលបានលើកឡើងដូចពាក្យចចាមអារ៉ាមខាងលើ និងបានអះអាងថា លោកជាមនុស្សមានទំនួលខុសត្រូវបំផុត ដូច្នេះប្រសិនបើរកឃើញថាលោកបានធ្វើមែន លោកហ៊ានដើរចូលគុកដោយខ្លួនឯង...៕