(ភ្នំពេញ)៖ រថយន្តប្រភេទ SUV នៅកម្ពុជា បានរីកលូតលាស់យ៉ាងលឿន ហើយយីហោ MG ដែលជាយីហោរបស់ចក្រភពអង់គ្លេស គឺបានមកដល់ប្រទេសកម្ពុជា តាំងពីឆ្នាំ២០១១មកម្ល៉េះ។ ដែលយើងសង្កេតឃើញថា យីហោ MG គឺពិតជាមានការរីកចម្រើនយ៉ាងលឿន ក្នុងវិស័យរថយន្តប្រភេទ SUV ជាពិសេសគឺម៉ូឌែល ដ៏ពេញនិយមរបស់គេ គឺ MG RX5 និង MG HS។

រថយន្ត MG ទាំង២ម៉ូឌែលនេះ គឺបានបំពាក់ដោយម៉ាស៊ីន ប្រើតួបូចំណុះ1.5T ៤ស៊ីឡាំង រួមនឹងប្រអប់លេខអូតូ៧វគ្គ។ សម្រាប់ម៉ូឌែល MG RX5 គឺលក់ចេញប្រមាណ ជាង៦០០គ្រឿង ហើយម៉ូឌែល MG HS វិញលក់ចេញប្រមាណជិត២០០គ្រឿងឯណោះ ដែលនេះហើយ ជាហេតុធ្វើឲ្យយីហោ MG ទទួលបាននូវភាពរីកចម្រើន យ៉ាងខ្លាំង សម្រាប់ទីផ្សាររថយន្ត SUV នៅកម្ពុជា។

គ្រប់ម៉ូឌែលរថយន្ត MG ទាំងអស់ ក៏បានបន្តនូវភាពទាក់ទាញ ដល់អតិថិជនថ្មីៗ ដែលត្រូវការរថយន្តថ្មី អមនឹងស្ទីលទាន់សម័យ រួមជាមួយតម្លៃសមរម្យ។ រថយន្ត MG ក៏បានកំពុងដំណើរការបន្តនូវប្រម៉ូសិន ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន ដើម្បីបង្កើតឲ្យរថយន្ត MG មានតម្លៃសមរម្យ និងកាន់តែលក់ដាច់។

នៅក្នុងខែកក្កដានេះផងដែរ MG ក៏មានការផ្តល់ជូនពិសេសសម្រាប់ម៉ូឌែល SUV របស់គេ ដូច្នេះឥឡូវនេះ គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់អតិថិជន ក្នុងការចាប់យកអត្ថប្រយោជន៍ ពីការផ្តល់ជូនដ៏អស្ចារ្យ សម្រាប់ម៉ូដែលរថយន្ត MG RX5 និង MG HS ដែលការផ្តល់ជូននេះ មានដូចខាងក្រោម៖

រថយន្ត MG RX5 ស៊េរីឆ្នាំ២០២១ ប្រម៉ូសិននូវតម្លៃ ៣៦,៩៩៩ដុល្លារ អមជាមួយការថែមជូនដូចជា៖ សេវាកម្មប្តូរប្រេងម៉ាស៊ីន រយៈពេល៣ឆ្នាំ, ស្លាកលេខវែង, ឈ្នាន់ជើង, ឃ្លុបក្រោយអូតូ, កម្រាលជើង, UV ការពារកម្តៅ រួមជាមួយការធានារយៈពេល៣ឆ្នាំ។

វាពិតជាល្អ និងមានភាពសន្សំសំចៃយ៉ាងពេញទី ខណៈពេលដែល មានការរីករាលដាល នៃជំងឺកូវីដនេះ បានធ្វើឲ្យសេដ្ឋកិច្ចមានការធ្លាក់ចុះ។ ដូច្នេះពិតជាល្អណាស់ សម្រាប់អតិថិជនដែលកំពុងស្វែងរករថយន្តថ្មី ដែលគុណភាពល្អ និងតម្លៃសមរម្យ។

រថយន្ត MG HS ឆ្នាំ២០២១ ផ្តល់ជូនប្រម៉ូសិននូវតម្លៃ ៤០,៨៨៨ដុល្លារ រួមដោយការថែមជូនដូចជា៖ សេវាកម្មប្តូរប្រេងម៉ាស៊ីន រយៈពេល៣ឆ្នាំ, ស្លាកលេខវែង, កាងមុខក្រោយ, កម្រាលជើង, UV ការពារកម្តៅ រួមជាមួយការធានារយៈពេល៣ឆ្នាំ។

MG ក៏ផ្តល់ជូននូវកញ្ចប់ប្រម៉ូសិនស្តង់ដារ ដូចជាគ្រឿងតុបតែងរថយន្ត ដើម្បីធ្វើឲ្យរថយន្តរបស់ពួកគេកាន់តែមានភាពទាក់ទាញ ក៏ដូចជាបង្ហាញពីស្ទីលផ្ទាល់ខ្លួន សម្រាប់អតិថិជនរបស់គេផងដែរ។

ម៉្យាងវិញទៀត MG មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយសារពួកគេមានយុទ្ធនាការដ៏ត្រឹមត្រូវមួយទៀត គឺការសហការជាមួយក្រុមហ៊ុនធំនៅកម្ពុជាដូចជា៖ ក្រុមហ៊ុនទូរស័ព្ទចល័ត Cellcard, បូរី Penh Houth, ធនាគារ CIMB, ធនាគារ KB, ធនាគារ Aeon រួមនឹងដៃគូរសហការជាច្រើនទៀត។

រថយន្ត MG ក៏ផ្តល់ជូនឲ្យអតិថិជននូវតម្លៃសមរម្យ, ការសន្សំសំចៃខ្ពស់ ហើយប្រសិនបើនិយាយអំពីការការបង់រំលោះវិញ គឺពិតជាមានភាពងាយស្រួល រហ័ស និងផ្តល់នូវការប្រាក់ទាប ដោយការសហការជាមួយធនាគារជាដៃគូ៕