(ស្វាយរៀង)៖ ចាប់ពីថ្ងៃពុធទី១៤ ខែកក្កដា ឆ្នាំ២០២១នេះតទៅ អតិថិជននិងម្ចាស់អាជីវកម្មដៃគូទាំងអស់ ស្ថិតក្នុងខេត្តស្វាយរៀង កាន់តែមានភាពងាយស្រួលក្នុងកុម្ម៉ង់ទិញ និងលក់សម្ភារប្រើប្រាស់ស្បៀងម្ហូបអាហារ និងភេសជ្ជៈនានាក្រោយពីក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេរបស់កម្ពុជា foodpanda បន្តពង្រីកសាខារបស់ខ្លួនចូលដល់ខេត្តជាប់ព្រំប្រទល់វៀតណាមមួយនេះ ដើម្បីផ្តល់សេវាដឹកជញ្ជូនដល់ផ្ទះ។

ការបន្តពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈការបោះជំហានចូលដល់ខេត្តស្វាយរៀងអំឡុងពេលនៃវិបត្តិកូវីដ១៩នេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តដ៏ខ្ពស់របស់ក្រុមហ៊ុន foodpanda ក្នុងការចូលរួមលើកស្ទួចអាជីវកម្មខ្នាតតូច និងមធ្យមផងដែរដើម្បីធានាថាម្ចាស់អាជីវកម្មជាដៃគូនៅតែអាចធ្វើឲ្យអាជីវកម្មរបស់ខ្លួនរីកចម្រើន ទោះបីស្ថិតក្នុងស្ថានភាពលំបាកបែបនេះក៏ដោយ។ អ្វីដែលពិសេសដើម្បីអបអរការប្រកាសឲ្យប្រើប្រាស់នេះរាល់អតិថិជនទាំងអស់ ទទួលបានការបញ្ចុះតម្លៃ50% រហូតដល់ 3$ សម្រាប់ការកុម្ម៉ង់លើកដំបូងចាប់ពី 3$ ឡើងដោយប្រើកូដ «HELLOSVR»។

មិនត្រឹមតែប៉ុណ្ណោះ ការពង្រីកសាខាថ្មីនេះក៏ជាការបង្ហាញពីការចាប់ដៃគូយ៉ាងស្និតរមួតជាមួយនឹងរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ តាមរយៈការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋនៅក្នុងផ្ទះបើគ្មានការចាំបាច់ក៏ដូចជារក្សាគម្លាតសុវត្ថិភាព ប៉ុន្តែនៅតែអាចទិញសម្ភារប្រើប្រាស់សំខាន់ៗស្បៀងភេសជ្ជៈ និងម្ហូបអាហារដ៏សម្បូរបែបបានដោយគ្រាន់តែប្រើប្រាស់កម្មវីធីទូរសព្ទ(App) foodpanda។

អ្នកតំណាងក្រុមហ៊ុន foodpanda បានបញ្ជាក់ថា ការដំណើរការសាខាថ្មីនៅខេត្តស្វាយរៀង គឺជាការបោះជំហានមួយផ្សេងទៀត ឆ្ពោះទៅកាន់ការសម្រេចគោលដៅរបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជា ក៏ដូចជាការបន្តលើកស្ទួយអាជីវកម្មខ្នាតតូច និងមធ្យមអំឡុងវិបត្តិកូវីដ១៩។

លោកមថា៖ «ចាប់ពីពេលនេះប្រជាពលរដ្ឋ និងម្ចាស់អាជីវករជាដៃគូរបស់ foodpanda កាន់តែមានភាពងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃលើការបញ្ជាទិញ និងលក់ផលិតផលរបស់ខ្លួនដោយពួកគាត់គ្រាន់តែប្រើប្រាស់សេវានិង App របស់យើងនោះពួកគាត់ទទួលបានទាំងសុវត្ថិភាពអាចលក់ផលិតផលបាន និងទទួលបានសេវាដឹកដល់ផ្ទះរហ័សទាន់ចិត្ត»

កាន់តែសុវត្ថិភាពទៅទៀត foodpanda ក៏មានសេវាកម្មទូទាត់ប្រាក់បែបឌីជីថល (VisaCardPayment) ដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ផងដែរ ស្របពេលដែលបុគ្គលិកដឹកជញ្ជូនរបស់ក្រុមហ៊ុនតែងតែអនុវត្តវិធានការអនាម័យជានិច្ច ដូចជាពាក់ម៉ាស់ ប្រើទឹកអាល់កុល លាងដៃ ជូតសម្អាត និងបាញ់ថ្នាំសម្អាតធុងដឹកអ៉ីវ៉ាន់ជាប្រចាំ។

មិនត្រឹមតែប៉ុណ្ណោះ ដើម្បីបន្ថែមសុវត្ថិភាពមួយកម្រិតទៀតដល់ទាំងបុគ្គលិកដៃគូអាជីវកម្ម និងអតិថិជនពីកូវីដ១៩ និងបង្ហាញពីការគិតដល់សហគមន៍ដែលខ្លួនកំពុងតែប្រតិបត្តិក្រុមហ៊ុនបានរៀបចំចាក់វ៉ាក់សាំងភ្លាមៗ ដល់បុគ្គលិកទាំងអស់ដែលកំពុងស្នាក់នៅ និងបម្រើការងារនៅខេត្តស្វាយរៀង។

ក្រៅពីនេះ foodpanda នៅតែបន្តជួយគាំទ្រសង្គមតាមរយៈសកម្មភាពសប្បុរសធម៌នានារបស់ខ្លួន ដោយក្រុមការងាររបស់ក្រុមហ៊ុនក៏បាននាំយកសម្ភារពេទ្យសម្ភារប្រើប្រាស់ការពារមេរោគកូវីដ១៩ដូចអាល់កុលម៉ាស និងទឹកបរិសុទ្ធជូនដល់សាលាខេត្តស្វាយរៀងផងដែរ។

កន្លងមក foodpanda តែងតែបានចូលរួមជួយដល់សង្គមក៏ដូចជាសហការជាមួយនឹងរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជានិច្ចតាមរយៈការផ្តល់អំណោយជាគ្រឿងបរិក្ខាពេទ្យ និងសម្ភារនានាជាច្រើនដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធចំនួន៤លើក និងចែកអាហារ និងភេសជ្ជៈដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងជួរមុខចំនួន៥លើក។

ចុចដោនឡូតអេប [foodpanda](http://onelink.to/fpkh) ដើម្បីទិញអាហារឆ្ងាញ់ និងរបស់ប្រើប្រាស់គ្រប់ប្រភេទតាមតម្រូវការដោយមិនបាច់ចេញក្រៅផ្ទះ ឬទៅទិញដោយផ្ទាល់ជាមួយសេវាដឹកតម្លៃសមរម្យឬឥតគិតថ្លៃសម្រាប់ទីតាំងក្បែរលោកអ្នក។ បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្មលើសពីអាហារនៅស្ទើរទូទាំងប្រទេសកម្ពុជា ដែលរួមមាននៅភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ និងកំពង់ឆ្នាំង។

Subscribe Channel Telegram របស់ foodpandaKH:https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មានប្រូម៉ូសិនពិសេសៗ និងប័ណ្ណបញ្ចុះតម្លៃជាច្រើនមុនគេ៕