(ម៉ាឌ្រីដ)៖ Rodrigo de Paul ដែលជាអ្នក Assist ឲ្យមិត្តរួមក្រុម Angel Di Maria ស៊ុតបញ្ចូលទីគូប្រកួតប្រេស៊ីលឈ្នះ ១-០ គ្រងជើងឯកពានប្រចាំតំបន់អាមេរិកឡាទីន Copa America 2021 ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីននោះ បានផ្ទេរទៅក្លិបអេស្ប៉ាញ Atletico Madrid ជាផ្លូវការហើយ ក្រោមកិច្ចសន្យារយៈពេល ៥ឆ្នាំ។

De Paul ដែលត្រូវបានជ្រើសរើសចេញពីក្លិប Udinese របស់អ៉ីតាលីនោះ ធ្វើបានល្អមែនទែនជាមួយក្រុមរបស់លោក Lionel Scolari នៅយុទ្ធនាការ Copa America 2021 ដែលមានប្រេស៊ីលធ្វើម្ចាស់ផ្ទះ រហូតធ្វើឲ្យ Atletico ទៅចូលរួមក្រុម ដើម្បីការពារជើងឯក La Liga ជាមួយពួកគេ។

Rodrigo de Paul ដែលលេងក្នុងតំណែងបម្រើប្រយុទ្ធ វ័យ ២៧ឆ្នាំនោះ ក៏ធ្លាប់លេងនៅក្របខណ្ឌ La Liga ផងដែរក្នុងក្លិប Valencia នៅចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦។

បណ្តាញសារព័ត៌មាននៅអេស្ប៉ាញបានចេញផ្សាយថា តម្លៃផ្ទេររបស់ De Paul គឺមាន ៣៥លានអឺរ៉ូ ដែលស្មើនឹង ២៩.៩លានផោនផងដែរ ក្រោយបញ្ចប់កិច្ចសន្យា ៥ឆ្នាំលេងឲ្យ Udinese៕