(រ៉ូម)៖ លោក Roberto Mancini បានសម្រេចក្តីស្រមៃលើកពានកម្រិតតំបន់អឺរ៉ុប UEFA Euro 2020 ដែលជាពានរង្វាន់កម្រិតធំមួយក្នុងអាជីពរបស់លោកជាមួយក្រុមជម្រើសជាតិអាសូរីអ៉ីតាលី ក្នុងរយៈពេល ៣៥ឆ្នាំនៃការឈានដល់វគ្គផ្តាច់ព្រ័ត្រដែលធ្លាប់ខកចិត្តកាលនៅជាកីឡាករកម្រិត U-21 បានត្រឹមជើងឯករងពានកម្រិត U-21 European Championship 1986។
កាលនៅជាជម្រើសជាតិអ៉ីតាលី លោក Roberto Mancini ធ្លាប់រួមដំណើរជាមួយក្រុមកម្រិត U-21 ឡើងដល់វគ្គផ្តាច់ព្រ័ត្រ U-21 European Championship 1986 ដោយបានត្រឹមរងជើងឯកក្រោយចាញ់ក្រុម U-21 Spain ដោយបាល់ប៉េណាលទី ៣-០ នឹងទទួលបានលេខ ៣កាលឆ្នាំ១៩៩០ ខណៈនេះជារងចាំរបស់ក្រុមអ៉ីតលី រយៈពេល ៥៣ឆ្នាំក្នុងការឡើងមកលើកពាន Euro 2020 ដែលបានឈ្នះក្រុមអង់គ្លេស។
មុនក្លាយជាគ្រូឈុតធំក្រុមអាស៊ូរីអ៉ីតាលី បុរសវ័យ ៥៦ឆ្នាំ Mancini រួមដំណើរជាមួយក្រុមជម្រើសជាតីតាំងពីឆ្នាំ១៩៨៤ ដោយមិនបានឈ្នះពានអ្វីនោះទេ ហើយបានចូលរួមដឹកនាំក្រុមឈុតធំកាលឆ្នាំ២០១៨ ដែលជាក្រុមមិនបានឡើងជុំផ្តាច់ព្រ័ត្រ World Cup 2018 នៅរុស្ស៊ីនោះ ខណៈលោកបានដឹកនាំក្រុមជម្រើសជាតិអ៉ីតាលី លេងមិនទាន់ចាញ់នោះទេនៃ ៣៤ប្រកួតចុងក្រោយមកនេះ៕